Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពួកសិស្សបានឃើញព្រះយេស៊ូវ យ៉ូហាន 20:19-29 06 June 2026

by | Jun 2, 2026 | QT Books

១៩ នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ២០ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះអម្ចាស់ ២១ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្តី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ២២ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះបន្ទូល​ថា ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២៣ បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។២៤ រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះយេស៊ូវ​យាង​មក​នោះទេ ២៥ ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះអម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល នៅ​ព្រះហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ ២៦ ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត ២៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ ២៨ នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ២៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។

ការយល់ដឹងពីអត្ថបទ

ខណៈពេលពួកសិស្សពិភាក្សាគ្នា ពីការបង្ហាញព្រះកាយដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ស្រាប់តែទ្រង់បង្ហាញអង្គទ្រង់នៅកណ្ដាលចំណោមពួកគេ ទោះបីជាទ្វារ និងបង្អួចទាំងអស់បានបិទរួចរាល់ហើយក៍ដោយ។រឿងនេះមុនដំបូងបានធ្វើអោយពួកគេគិតថា ក្នុងបន្ទប់មានខ្មោច ប៉ុន្ដែព្រះយេស៊ូវបានបន្ថយភាពភ័យខ្លាចរបស់ពួកគេដោយបង្ហាញព្រះកាយរបស់ទ្រង់អោយពួកគេបានឃើញច្បាស់ក្នុងសភាពមានសាច់ឈាមព្រមទាំងស្នាមរបួសនៅលើព្រះហស្ថ និងព្រះបាទទ្រង់ផង។ពួកសិស្សរបស់ព្រះយេស៊ូវនឹងក្លាយជាសាក្សី ទីបន្ទាល់អំពីបេសកកម្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ពួកគេនឹងចេញទៅធ្វើកិច្ចការផ្សព្វផ្សាយក្នុងនាមជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយផង។ នៅពេលព្រះបានបង្ហាញអោយពួកសិស្សឃើញនៅក្នុងបន្ទប់ មានសិស្សម្នាក់ដែលសង្ស័យចំពោះវត្ដមានរបស់ព្រះយេស៊ូវនាពេលនោះ អ្នកនោះគឺលោកថូម៉ាស តែការសង្ស័យនេះត្រូវរលាយទៅវិញនៅពេលព្រះយេស៊ូវអោយគាត់ពាល់ប៉ះព្រះហស្ដទ្រង់ផ្ទាល់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………….។

១.​ ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។

………………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ យ៉ូហាន 20:1-18 ​  05 June 2026

ព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ យ៉ូហាន 20:1-18 ​ 05 June 2026

១ នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ ២ នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា...

read more
ព្រះយេស៊ូវសុគតនៅលើឈើឆ្កាង យ៉ូហាន 19:28-42    04 June 2026

ព្រះយេស៊ូវសុគតនៅលើឈើឆ្កាង យ៉ូហាន 19:28-42 04 June 2026

២៨ ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ ២៩ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប...

read more
ព្រះយេស៊ូវជាប់ឆ្កាង យ៉ូហាន 19:17-27     03 June 2026

ព្រះយេស៊ូវជាប់ឆ្កាង យ៉ូហាន 19:17-27 03 June 2026

១៧ ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា ១៨ គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ...

read more