ព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ យ៉ូហាន 20:1-18 05 June 2026

១ នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ ២ នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស និងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ ៣ នោះពេត្រុស និងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ ៤ អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន ៥ រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ ៦ ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ ៧ ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ ៨ សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ ៩ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ ១០ សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។១១ ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ ១២ ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ ១៣ ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ ១៤ នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ ១៥ ព្រះយេស៊ូវមានព្រះបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ ១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ ១៧ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ ១៨ នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។ ការយល់ដឹងពីអត្ថបទ មានក្រុមស្ដ្រីបីនាក់បានទៅដល់ផ្នូរមុនគេ ហើយបានឃើញថ្មដែលសន្ធប់មាត់រូប(ផ្នូរ)បានរបើកឡើង។នាងម៉ារាម៉ាក់ដាឡា ភ័ន្ដភាំងជាខ្លាំង នាងមិនបានឃើញទេវតា ឬក៍ឮសំឡេងអ្វីទេ នាងក៍រត់ទៅប្រាប់លោកពេត្រុស និងលោកយ៉ូហាន ថាគេលួចព្រះសពព្រះយេស៊ូវបាត់ហើយ។ប៉ុន្ដែនាងម៉ារាផ្សេងទៀត និងនាងសាឡូមេនៅទីនោះបន្ដ។នាងបានជួបនឹងទេវតាមួយអង្គអង្គុយលើដុំថ្មខាងក្រៅផ្នូរ និងមួយទៀតអង្គុយនៅខាងក្នុង។ក្រោយពីបានដឹងដំណឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានបំណងទៅជួបនឹងពួកសិស្សនៅស្រុកកាលីឡេ ស្ដ្រីទាំងពីរនាក់នោះក៍ចេញដំណើរយ៉ាងប្រញាប់ទៅកន្លែងដែលពួកសាវ័កជួបជុំគ្នា។ ក្រោយពីស្ដ្រីនោះចាក់ចេញភ្លាម ពេត្រុសនិងយ៉ូហាន ក៍បានមកដល់ផ្នូរដែរ។ពួកគេចូលទៅក្នុងផ្នូរឃើញក្រណាត់រុំព្រះសពយ៉ាងស្អាត។ពួកគេជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ តាមរយៈភស្ដុតាងដែលគេបានឃើញ ប៉ុន្ដែគេភ័ន្ដច្រឡំចំពោះហេតុការណ៍ដ៏អស្ចារ្យដែលបានកើតឡើង។ ព្រះបន្ទូលដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ ....................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។ ....................................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ....................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ....................................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer