Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ត្រូវឲ្យរក្សាបបូរមាត់ឯង សុភាសិត 25:1-16 06 May 2026

by | May 6, 2026 | QT Books

 

 

នេះ​ក៏​ជា​សុភាសិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្តី​ដែល​ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា បាន​ចំឡង​ទុក។  ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្តី នោះ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់ ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះទ័យ​នៃ​ស្តេច​ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ  ចូរ​ដេញ​យក​អាចម៍​ប្រាក់​ចេញ នោះ​នឹង​មាន​គ្រឿង​ចេញ​ពី​ពុម្ព​មក​សំរាប់​ជាង​ខាត់  ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​សុចរិត។ កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ  ដ្បិត​បើ​គេ​មក​និយាយ​នឹង​ឯង​ថា អញ្ជើញ​ឡើង​មក​ឯ​ណេះ នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ​នោះ​វិញ។ កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​អ្វី​ទៀត​ទេ  ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សំងាត់​របស់​អ្នក​ដទៃ​ឡើយ ១០ ក្រែង​អ្នក​ដែល​ឮគេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្តី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។១១ ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ធ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់ ១២ អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លំអ​មាស​សុទ្ធដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ ១៣ អ្នក​នាំ​សារ​ដែល​ស្មោះត្រង់ នោះ​ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅរដូវ​ចំរូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំហើយ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន ១៤ អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។១៥ ដោយ​ការ​ខំ​អត់ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។១៦ តើឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។

ការយល់ដឹងពីអត្ថបទ

ព្រះជាម្ចាស់មិនចាំបាច់ពន្យល់មនុស្សអំពីកិច្ចការដែលព្រះអង្គធ្វើនោះទេ។ទោះជាយ៉ាងណាក៍ដោយស្ដេចត្រូវតែមានតួនាទីស្រាវជ្រាវរកមូលហេតុនៃរឿងរ៉ាវដែលកើតមានឡើង តែមិនចាំបាច់ត្រូវពន្យល់ប្រជារាស្ដ្រពីជម្រៅចិត្ដរបស់ទ្រង់ឡើយ។ទីប្រឹក្សាខ្លះរបស់ស្ដេចអាចជាមនុស្សអាក្រក់ ឬក៍ជាមនុស្សមានល្បិត ហើយស្ដេចនោះគួរតែដកគេចេញ បើទ្រង់ចង់គ្រប់គ្រងប្រទេសដោយយុត្ដិធម៌។គេគួរតែរងចាំអោយមានការអញ្ជើញទៅទីកន្លែងកិត្ដិយស ជាជាងការប្រញាប់ទៅហើយត្រូវអាម៉ាសមុខនៅពេលគេទម្លាក់បុណ្យស័ក្ដមកវិញ។ មានការប្រមានមួយចំពោះការប្រញាប់ចោទប្រកាន់អ្នកដទៃ។ការនិយាយចរចាជាមួយអ្នកចោទប្រកាន់ផ្ទាល់ អាចនឹងធ្វើអោយគេរកឃើញនូវមូលហេតុពិតប្រាកដ។វាប្រហែលជាអាចជួយមិនអោយអ្នកដើមចោទនោះខ្មាសគេ នៅពេលដែលតុលាការមិនយល់ស្របនឹងការចោទប្រកាន់របស់គេ និងទទួលកេរ្ដិ៍ឈ្មោះអាក្រក់ ដោយគេចាត់ទុកថាជាមនុស្សនិយាយដើមគេ ហើយនិងមិនគួរអោយទុកចិត្ដនោះ។ពាក្យសម្ដីប្រកបដោយហេតុផល ធ្វើអោយអ្នកស្ដាប់បានទទួលចំណេះដឹងប្រៀបបាននឹងទឹកត្រជាក់ ដែលធ្វើអោយអ្នកខ្សត់មានកម្លាំង ក្រោយពីធ្វើការក្រោមកម្ដៅថ្ងៃ។ផ្ទុយទៅវិញពាក្យសំដីអំនួត គ្មានប្រយោជន៍អ្វីទាំងអស់។ពាក្យសម្ដីទន់ភ្លន់មានឥទ្ធិពលជាងកងទ័ពដែលគ្មានលទ្ធភាព។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្គីរនេះខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់?

………………………………………………………………………………………………………………………………………………………………………………………។

២. តាមរយៈខគម្ពីរនៅថ្ងៃនេះ តើព្រះទ្រង់នឹងប្រទានអ្វិដល់ខ្ញុំ?

………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………។

 

 

Explore More Articles

ចូរត្រៀមការឯងនៅខាងក្រៅចុះ  សុភាសិត  24:23-34  04 May 2026

ចូរត្រៀមការឯងនៅខាងក្រៅចុះ សុភាសិត 24:23-34 04 May 2026

២៣ សេចក្តី​ទាំង​នេះ​ក៏​ជា​ពាក្យ​ពោល​ទុក របស់​ពួក​អ្នក​ប្រាជ្ញា​ដែរ គឺ​ថា ការ​ដែល​យោគយល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ ២៤ អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តាជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ...

read more
ចូររក្សាខ្លួនក្នុងប្រាជ្ញានៃព្រះ សុភាសិត 24:13-22   02 May 2026

ចូររក្សាខ្លួនក្នុងប្រាជ្ញានៃព្រះ សុភាសិត 24:13-22 02 May 2026

១៣ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស់​ផ្អែម​ដល់​មាត់​ឯង​ផង ១៤ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់...

read more
ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត សុភាសិត 24:1-12   1 May 2026

ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត សុភាសិត 24:1-12 1 May 2026

១ កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ ២ ដ្បិត​ចិត្ត​គេ​គិតគូរ​តែ​កាល​សង្កត់សង្កិន​ទទេ ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្តី​ប្រទូសរ៉ាយ។៣  ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយសារ​ប្រាជ្ញា ហើយ​គឺ​ដោយសារ​យោបល់...

read more