Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុំឲ្យអំនួតអួតខ្លួនពីថ្ងៃស្អែកឡើយ សុភាសិត 27:1-13 09 May 2026

by | May 9, 2026 | QT Books

 កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្តី​កំហឹង​របស់​មនុស្ស​ល្ងីល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។ សេចក្តី​ឃោរឃៅ ជា​សេចក្តី​ដែល​សាហាវ​ណាស់ ហើយ​សេចក្តី​កំហឹង​ក៏​ខ្លាំងក្លា​ដែរ តែ​ឯសេចក្តី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់ទល់​បាន។ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្តី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជាសេចក្តី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។ ប្រេង​លាប​នឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែមល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿនមិត្រ ក៏​ដូច្នោះ​ដែរ។១០ ឯ​មិត្តភក្តិ​របស់​ខ្លួន និង​មិត្តភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះបង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្តី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។១១ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀលតិះ​ដល់​អញ។១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ​ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។១៣ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

ការយល់ដឹងពីអត្ថបទ

ត្រូវជៀសវាងការទុកចិត្ដលើខ្លួនឯងហួសហេតុពេក សរសើរខ្លួនឯងពេក ភាពល្ងង់ខ្លៅ និងការច្រណែនឈ្នានីសគេ។ មិត្ដភក្ដិពិតតែងបង្ហាញពីសេចក្ដីស្រលាញ់ពិតចំពោះគ្នាទៅវិញទៅមក។ ភាពល្អហួសហេតុ អាចជាការបង្ហាញពីភាពបោកប្រាស់។ អ្នកមានទ្រព្យសម្បត្ដិច្រើនមិនអាចរកឃើញភាពស្កប់ចិត្ដបានទេ អ្នកក្រមានចិត្ដស្កប់ស្កល់បំផុតបើគេអាចមានតែរបស់អ្វីអ្នកមានបោះចោល។សុភមង្គលក្នុងគ្រួសារ និងមិត្ដស្មោះត្រង់គឺជាវត្ថុមានតម្លៃបំផុតក្នុងចំណោមវត្ថុមានតម្លៃទាំងឡាយ។ មនុស្សមានគំនិតអាចជួយខ្លួនឯងអោយរួចផុតពីបញ្ហាបាន ហើយក៍ធ្វើអោយឪពុកម្ដាយបានសប្បាយចិត្ដផង។ ប៉ុន្ដែអ្នកដែលចូលចិត្ដធានាជំនួសអ្នកដទៃត្រូវត្រៀមខ្លួនទទួលលទ្ធផលអាក្រក់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាម។

…………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទ្រង់នឹងប្រទានអ្វីដល់កូន?

…………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ព្រះរាជវង្សស្តេចសូល ១របាក្សត្រ 8:29-9:9   27  June  2026

ព្រះរាជវង្សស្តេចសូល ១របាក្សត្រ 8:29-9:9 27 June 2026

២៩ ឯ​អ្នក​ដែល​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា ៣០ ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល ណាដាប ៣១ កេដោរ អ័ហ៊ីយ៉ូរ និង​សាការី ៣២ ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូសាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។៣៣ ឯ​នើរ ក៏​បង្កើត​គីស...

read more
កុលសម្ព័ន្ធបេនយ៉ាមីន ១របាក្សត្រ 7:30-8:28  26 June 2026

កុលសម្ព័ន្ធបេនយ៉ាមីន ១របាក្សត្រ 7:30-8:28 26 June 2026

៣០ ឯ​កូន​របស់​អេស៊ើរគឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី​គេ ៣១ ឯ​កូន​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល ជា​ឪពុក​ប៊ីសាវីត ៣២ ហើយ​ហេប៊ើរ​បង្កើត​យ៉ាផ្លេត សូមើរ ហូថាម និង​ស៊ូអា ដែល​ជា​ប្អូន​ស្រី​គេ ៣៣ ឯ​កូន​របស់​យ៉ាផ្លេត គឺ​ផាសាក់ ប៊ីមហាល និង​អ័សវ៉ាត...

read more
កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29   25 June 2026

កុលសម្ព័ន្ធអេប្រាអិម ១របាក្សត្រ 7:20-29 25 June 2026

២០ ឯ​កូន​របស់​អេប្រាអិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើតអេឡាដាៗ បង្កើត​ថាហាត ២១ ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ...

read more