Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

by | Aug 24, 2026 | QT Books

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព ជា​គូកន​តយុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ ៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​អធិស្ឋាន​ផង ៥ ដោយ​បាន​ឮ​និយាយ​ពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះអម្ចាស់យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ៦ ខ្ញុំ​សូម​ឲ្យ​សេចក្តី​ប្រកប​សេចក្តី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះគ្រីស្ទយេស៊ូវ ៧ ដ្បិត ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្តី​អំណរ និង​សេចក្តី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយសារ​សេចក្តី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយសារ​អ្នក។ ដូច្នេះ ទោះ​បើ​ខ្ញុំ​មាន​អំណាច​ជា​ច្រើន ក្នុង​ព្រះគ្រីស្ទ និង​អាច​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​ដែល​គួរ​គប្បី​នេះ​ក៏​ដោយ ៩ គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ១០ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង

ការយល់ដឹងពីអត្ថបទ

នៅទីក្រុងកូល៉ុសមានគ្រួសារគ្រីស្ទបរិស័ទម្នាក់ឈ្មោះភីលីម៉ូនមានប្រពន្ធឈ្មោះនាងអាប់ភា(អ័ព្យា)។ ហើយផ្ទះរបស់គាត់គឺជាកន្លែងថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទ។គាត់មានអ្នកបម្រើម្នាក់ឈ្មោះអូនេស៊ីម។លោកប៉ូលបានដឹងថា លោកភីលីម៉ូន ជាមនុស្សមានជំនឿរឹងមាំ ហើយហ្មត់ចត់និងចេះប្រុងប្រយ័ត្នក្នុងការងារ។ លោកភីលីម៉ូនជាមនុស្សដែលមានចិត្ដសប្បុរស​ហើយលោកក៍អាចអត់ទោសអោយអូនេស៊ីមដែលធ្លាប់លួចទ្រព្យសម្បត្ដិរបស់លោក។ក្រោយពេលដែលលោកអូនេស៊ីមបានជួបលោកប៉ូលនៅក្នុងគុកជីវិតរបស់អូនេស៊ីមបានផ្លាស់ប្រែជាថ្មី គាត់ក៍មានជំនឿលើព្រះជាម្ចាស់ ដូច្នេះដោយយល់ឃើញថា លោកភីលីម៉ូនធ្លាប់ធ្វើជាចៅហ្វាយរបស់អូនេស៊ីម ទើបលោកប៉ូលបានបង្គាប់អោយលោកភីលីម៉ូនទទួលយកអូនេស៊ីមវិញដើម្បីបម្រើកិច្ចការរបស់ព្រះជាម្ចាស់ជាមួយគ្នា។-ការរៀបរាប់ដំណើររឿង:ទោះបីជាលោកប៉ូលមានបំណងទុកលោកអូនេស៊ីមសម្រាប់ជាជំនួយការដល់គាត់ តែគាត់គិតថា គួរតែបញ្ជូនបុរសនេះទៅអោយចៅហ្វាយដើមរបស់គាត់វិញ គឺជាលោកភីលីម៉ូន។លោកប៉ូលជឿថា លោកភីលីម៉ូនច្បាស់ជារីករាយនឹងទុកអោយអូនេស៊ីមនៅក្រុងរ៉ូមដើម្បីជួយគាត់ ប៉ុន្ដែគាត់ទុកអោយភីលេម៉ូនជាអ្នកសម្រេចដោយផ្ទាល់ មិនមែនជានាទីរបស់គាត់ទេ ហើយទោះបីជាភីលេម៉ូនសម្រេចយ៉ាងណាក៍ដោយ ក៍តាមតែចិត្ដរបស់គាត់ចុះ លោកប៉ូលមិនចង់បង្ខំគាត់ទេ។

១. តើខគម្ពីរណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?

…………………………………………………………………………………………………………………………………………………………………………………………។

២.  ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………។

៣. ប្រសិនបើទូលបង្គំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more