Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចូរត្រៀមការឯងនៅខាងក្រៅចុះ សុភាសិត 24:23-34 04 May 2026

by | May 2, 2026 | QT Books

២៣ សេចក្តី​ទាំង​នេះ​ក៏​ជា​ពាក្យ​ពោល​ទុក របស់​ពួក​អ្នក​ប្រាជ្ញា​ដែរ គឺ​ថា ការ​ដែល​យោគយល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ ២៤ អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តាជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ ២៥ តែ​ឯ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​នឹង​មាន​ពរ​យ៉ាង​វិសេស​មក​ស្ថិត​លើ​អ្នក​នោះ​ដែរ ២៦ អ្នក​ណា​ដែល​តប​ឆ្លើយ ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។២៧ ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សំរាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។២៨ កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​ឯង​ដែរ ២៩ កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ​ថា អញ​នឹង​ប្រព្រឹត្ត​ដល់​គេដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​អញ​ដែរ អញ​នឹង​សង់​ដល់​អ្នក​នោះ​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ។៣០ យើង​បាន​ដើរ​ក្បែរ​ចំការ​របស់​មនុស្ស​ខ្ជិល​ច្រអូសហើយ​ក្បែរ​ដំណាំ​ទំពាំងបាយជូរ​របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា ៣១ នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរដាស​ដោយ​ព្រៃ​ទ្រុបទ្រុល ឯ​កំផែង​ក៏​រលំដែរ ៣២ នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចារណា​ដោយ​ល្អិត​ក៏​យល់​ឃើញ ហើយ​ទទួល​សេចក្តី​បង្រៀន​ថា ៣៣ ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច ៣៤ យ៉ាង​នោះ​សេចក្តី​កំសត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្តី​ខ្វះ​ខាត ដូច​ជា​មនុស្ស​កាន់​គ្រឿង​អាវុធ​ផង។

ការយល់ដឹងពីអត្ថបទ

មនុស្សគ្រប់គ្នាតែងគោរពដល់ចៅក្រមយុត្ដិធម៌ ហើយស្អប់អ្នកដែលប្រកាន់បក្សពួក។មនុស្សឆ្លាតគិតគូរពីប្រាក់ដែលខ្លួនមាន មុននឹងសាងសង់ផ្ទួះ។ ការសងសឹកគឺជារឿងអាក្រក់បំផុត ជាពិសេសនៅពេលដែលមនុស្សបូកបញ្ជូលការចោទប្រកាន់ក្លែងក្លាយដើម្បីយកឈ្នះ។បើមនុស្សដេកនៅពេលដែលគេត្រូវក្រោកឡើងធ្វើការនោះគឺគេបានបង្ហាញពីភាពល្ងង់ខ្លៅរបស់គេ ក៍ដូចជាភាពខ្ចិលច្រអូសដែរ។គេនឹងជួបប្រទះភាពក្រីក្រ និងអាប់ឳនកិត្ដិយស។

ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

………………………………………………………………………………………………………………………………………………………………….។

២. ព្រះអង្គសន្យាថានឹងប្រទានអ្វីមកខ្ញុំ តាមរយៈខគម្ពីរនេះ?

………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………….

 

 

 

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more