Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលសន្យាអំពីការស្តារស្រុកឡើងវិញ(ត)យេរេមា 33:12-26 21 September 2026

by | Sep 19, 2026 | QT Books

១២ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា នៅ​ស្រុក​នេះ​ដែល​ខូចបង់ ឥត​មាន​មនុស្ស​ឬ​សត្វ​ណា​សោះ ហើយ​នៅ​អស់​ទាំង​ទី​ក្រុង នោះ​នឹង​មាន​ទី​លំនៅ​របស់​ពួក​អ្នក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សំរាក​ម្តង​ទៀត ១៣ ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេនយ៉ាមីន និង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូសាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល និង​ពួក​វង្ស​យូដា ១៥ នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក ១៦ នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូសាឡិម​នឹង​នៅ​ដោយ​សុខសាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះយេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា» ១៧ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជពង្ស​នៃ​អ៊ីស្រាអែល​ឡើយ។ ១៨ ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញបូជា​ជាប់​នៅ​ជានិច្ច​ដែរ។១៩ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ២០ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ​ឬ​យប់​តាម​ធម្មតា​បាន ២១ នោះ​សេចក្តី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយរាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្តី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការងារ​របស់​អញ​ផង ២២ ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពលបរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។២៣ រួច​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា បាន​មក​ដល់​យេរេមា​ថា ២៤ ឯង​មិន​បាន​ពិចារណា​សេចក្តី​ដែល​ជនជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះយេហូវ៉ា​បាន​រើស​តាំង​នោះ​ទ្រង់​បាន​បោះបង់​ចោល​វិញ​ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើលងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ ២៥ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​សិន​ជា​សេចក្តី​សញ្ញា​ពី​ដំណើរ​ថ្ងៃ​ហើយ​នឹង​យប់ មិន​ស្ថិតស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ ២៦ នោះ​អញ​នឹង​បោះបង់​ចោល​ពូជពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់គ្រង លើ​ពូជ​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

ការយល់ដឹងពីអត្ថបទ

ព្រះរាជាដែលជារាជវង្សរបស់ស្ដេចដាវីឌនឹងសោយរាជ្យលើទឹកដីអ៊ីស្រាអែលម្ដងទៀត ហើយក្រុងយេរូសាឡិមនឹងក្លាយទៅជាក្រុងនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ទាំងស្ដេច ទាំងក្រុងយេរូសាឡិមនឹងក្លាយទៅជាទីសម្គាល់បង្ហាញពីសិរីរុងរឿង និងភាពសុចរិតរបស់ព្រះ  អង្គ។រាជវង្សស្ដេចដាវីឌ ព្រមទាំងពួកសង្ឃនឹងរួមគ្នាជាធ្លុងមួយធ្វើការហើយថ្វាយបង្គំព្រះជាម្ចាស់ជានិច្ច។ ព្រះអង្គពិតជានឹងសម្រេចនូវសម្ព័ន្ធមេត្រីរបស់ទ្រង់ ដែលបានធ្វើជាមួយនឹងរាជវង្សស្ដេចដាវីឌ និងកុលសម្ព័ន្ធលេវី ដូចជាយប់ និងថ្ងៃ ដែលតែងតែកើតមានឡើងជានិច្ចដែរ។ អ្នកកាន់អំណាចស៊ីវិល និងសាសនា នឹងធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រជារាស្ដ្រ ដូចដែលព្រះអង្គបានរៀបចំទុកជាមុន។ពេលដែលព្រះជាម្ចាស់ដាក់ទណ្ឌកម្មដល់អ៊ីស្រាអែល និងយូដា មានមនុស្សមួយចំនួនអះអាងថា ព្រះបានបោះបង់ប្រជាជាតិទាំងពីរនេះចោលហើយ។ព្រះអង្គបានមានបន្ទូលទៅកាន់លោកយេរេមាថា ព្រះអង្គមិនបានធ្វើដូច្នេះទេ។ទោះបីពួកគេប្រព្រឹត្ដអំពើបាបក៍ដោយ ក៍គេនៅតែជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយគេនៅតែជារាស្ដ្ររបស់ព្រះដដែល។

១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?

…………………………………………………………………………………………………………………………………………….។

២. ហេតុអ្វីបានជាទ្រង់ប្រទានព្រះបន្ទូលនេះមកខ្ញុំ? ទូលបង្គំនឹងទទួលតាម។

…………………………………………………………………………………………………………………………………………….។

៣. ប្រសិនបើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………….។

Explore More Articles

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10   26 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 26 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10  25 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 25 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
លោកយេរេមា និងកូនចៅលោករេកាប យេរេមា 35:1-11  24 September 2026

លោកយេរេមា និងកូនចៅលោករេកាប យេរេមា 35:1-11 24 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា នៅ​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា​ថា ២ ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំងបាយជូរ​ឲ្យ​គេ​ផឹក​ទៅ ៣ ដូច្នេះ...

read more