Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកយេរេមា និងកូនចៅលោករេកាប យេរេមា 35:1-11 24 September 2026

by | Sep 19, 2026 | QT Books

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា នៅ​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា​ថា ២ ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំងបាយជូរ​ឲ្យ​គេ​ផឹក​ទៅ ៣ ដូច្នេះ ខ្ញុំ​ក៏​នាំ​យក​យ្អាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា-ស៊ីនា ព្រម​ទាំង​ពួក​បង​ប្អូន​នឹង​កូន​ចៅ​គាត់ ហើយ​ពូជពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា ៤ ចូល​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ ៥ រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំងបាយជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​នៃ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំងបាយជូរ​ចុះ ៦ តែ​គេ​ឆ្លើយ​តប​ថា យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទេ ពី​ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប ព្ធយុកោ​យើង​បាន​ផ្តាំ​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ស្រា​ទំពាំងបាយជូរ​ឡើយ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ត​រៀង​ទៅ ៧ ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាបព្រោះ ឬ​ដាំ ឬ​មាន​ចំការ​ទំពាំងបាយជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ ៨ ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​ព្ធយុកោ​យើង តាម​គ្រប់​ទាំង​សេចក្តី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ដរាប​ដល់​អស់​១​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង ៩ ក៏​មិន​បាន​ធ្វើ​ផ្ទះ​សំរាប់​អាស្រ័យ​នៅ ហើយ​គ្មាន​ដំណាំ​ទំពាំងបាយជូរ ឬ​ចំការ ឬ​ពូជ​ពង្រោះ​ណា​ផង ១០ គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​តែ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្តី​ដែល​យ៉ូណាដាប ជា​ព្ធយុកោ​យើង​បាន​ផ្តាំ​ទុក ១១ ប៉ុន្តែ​កាល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​សព្វ​ថ្ងៃ​នេះ។

ការយល់ដឹងពីអត្ថបទ

ព្រះជាម្ចាស់​ប្រើ​គំរូ​ដ៏​ស្មោះត្រង់​របស់​កុលសម្ព័ន្ធ​រេកាប​ដើម្បី​ប្រៀបធៀប​យ៉ាង​ច្បាស់​នូវ​ការ​គោរព​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​របស់​ពួកគេ​ចំពោះ​បុព្វបុរស​នៅ​លើ​ផែនដី​ជាមួយ​នឹង​ការ​មិន​ស្តាប់បង្គាប់​ម្តង​ហើយ​ម្តងទៀត​របស់​ប្រជាជាតិ​យូដា​ចំពោះ​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ប្រើ​ភាព​ផ្ទុយ​គ្នា​នេះ​ដើម្បី​ប្រកាស​ពី​ការ​វិនិច្ឆ័យ​ដែល​នឹង​មក​ដល់​ស្រុក​យូដា និង​ដើម្បី​សន្យា​អំពី​ពរជ័យ​ដ៏​ស្ថិតស្ថេរ​ដល់​ពួក​រេកាប​ដ៏​ស្មោះត្រង់។ហើយនៅពេលដែលពួកបាប៊ីឡូនបានឈ្លានពានក្រុងយេរ៉ូសាឡិម ហើយនាំពួកទីក្រុងទាំងអស់ទៅជាទាសករនៅក្រុងបាប៊ីឡូនបាត់អស់ទៅ ពួករេកាបបានភាសខ្លួនមករស់នៅក្នុងក្រុងយេរូសាឡិមជាបណ្ដោះអាសន្ន។ពេលនេះលោកយេរេមាបានយករឿងរ៉ាវរបស់ពួករេកាប ធ្វើជាមេរៀនសម្រាប់ដាស់តឿនពួកយូដា។ពួករេកាបរក្សាបាននូវភាពស្មោះត្រង់ចំពោះច្បាប់បុព្វបុរសរបស់ពួកគេ ប៉ុន្ដែពួកយូដាមិនបានស្មោះត្រង់ នឹងបញ្ញតិច្បាប់របស់ព្រះយេហូវ៉ាទេ។ហេតុនេះព្រះនឹងថែរក្សាការពារពួកគេអោយរួចផុតពីសេចក្ដីស្លាប់ ដែលនឹងកើតឡើងចំពោះក្រុងយេរ៉សាឡិម។

១. តើខគម្ពីរមួយណាដែលទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ?

……………………………………………………………………………………………………………………………………………….។

២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។

……………………………………………………………………………………………………………………………………………….។

៣. ប្រសិនបើកូនបានស្តាប់បង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………….។

Explore More Articles

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10   26 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 26 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10  25 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 25 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
អំពីការដោះលែងទាសករ យេរេមា 34:12 – 22  23 September 2026

អំពីការដោះលែងទាសករ យេរេមា 34:12 – 22 23 September 2026

១២ ហេតុ​នោះ ព្រះបន្ទូល​ក៏​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា​ថា ១៣ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​ព្ធយុកោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បំរើ...

read more