| ១ នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា ២ ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯងគឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ៣ ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្តីអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។៤ ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលដល់លោក ៥ រួចយេរេមាប្រាប់បារូកថា អញនៅជាប់ឃុំ នឹងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ៦ ដូច្នេះចូរឯងយកក្រាំងនេះ ដែលឯងបានសរសេរតាមមាត់អញ ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្តាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃកាន់ត្រណមទៅ ហើយត្រូវឲ្យអានមើល នៅត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ ៧ ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ាហើយនឹងវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្តីខ្ញាល់ និងសេចក្តីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង ៨ ដូច្នេះបារូក ជាកូននេរីយ៉ា ក៏សំរេចតាមគ្រប់ទាំងសេចក្តីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។៩ រីឯនៅខែមិគសិរ ក្នុងឆ្នាំទី៥ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្តាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា ១០ ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។ ការយល់ដឹងពីអត្ថបទ ព្រះជាម្ចាស់បានបង្គាប់អោយលោកយេរេមា កត់ត្រារឿងរ៉ាវទំនាយទាំងអស់ក្នុងរយៈពេលជាង20ឆ្នាំកន្លងមក ហើយយកទំនាយនេះទៅប្រកាសជាថ្មីម្ដងទៀតដល់ពួកយូដា។ប្រហែលជាពេលនោះហើយដែលពួកអ៊ីស្រាអែលអាចភ្ញាក់រលឹក ហើយអាចគេចចេញពីការជំនុំជម្រះនេះបាន។ ហើយមួយឆ្នាំក្រោយមក លោកក៍ចាប់ផ្ដើមកត់ត្រាទំនាយទាំងអស់ ហើយសុំអោយលោកបារូកធ្វើជាអ្នកកត់ត្រា។ដោយសារលោកយេរេមាកំពុងជាប់គុក ដូច្នេះត្រូវបានគេហាមមិនអោយចូលទៅក្នុងព្រះវិហារ ហើយលោកបារូកបានទៅព្រះវិហារ និងកត់ត្រាទំនាយជំនួសលោកយេរេមា ហើយអានកំណត់ត្រានោះអោយប្រជាជនស្ដាប់។ចំពោះថ្ងៃដែលលោកយេរេមាបានរើសសម្រាប់ការអានកំណត់ត្រានោះគឺជាថ្ងៃតមអាហាររបស់ជាតិអ៊ីស្រាអែល ដូច្នេះមានមនុស្សជាច្រើនបានទៅព្រះវិហារ។ពេលនោះលោកបារូកក៍ក្រោកឈរឡើង ហើយអានកំណត់ត្រានៅទីខ្ពស់ដែលធ្វើអោយមនុស្សជាច្រើនបានមើលលោកឃើញ។ ១. តើខគម្ពីរមួយណាដែលទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ? …………………………………………………………………………………………………………………………………………….។ ២. ហេតុអ្វីបានជាទ្រង់ប្រទានព្រះបន្ទូលនេះ មកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាម។ …………………………………………………………………………………………………………………………………………….។ ៣. ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកខ្ញុំ? …………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន …………………………………………………………………………………………………………………………………………….។ |
ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 26 September 2026
១ នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា ២ ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់ និងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន...




