១ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា ២ ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ៣ ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង ៤ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ ៥ ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសំឡាប់ ដោយសេចក្តីកំហឹង និងសេចក្តីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ ៦ មើល អញនឹងនាំសេចក្តីសុខស្រួល និងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្តីសុខ និងសេចក្តីពិតជាបរិបូរឲ្យគេឃើញ ៧ អញនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម ៨ ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្តីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ ៩ ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្តីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាចហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្តីល្អ និងសេចក្តីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។១០ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត ១១ ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្តីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកដង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ការយល់ដឹងពីអត្ថបទ
ក្រោយពេលដែលព្រះបានធ្វើអោយលោកយេរេមាមានការទុកចិត្ដចំពោះរឿងដីនោះហើយ ព្រះអង្គបានលើកទឹកចិត្ដគាត់ដោយបង្ហាញគម្រោងការរបស់ព្រះអោយពួកអ៊ីស្រាអែលបានដឹង។ដោយសារតែគាត់កំពុងជាប់គុក យេរេមាអាចមិនដឹងពីរឿងរ៉ាវដែលកើតឡើងនៅខាងក្នុង និងខាងក្រៅទីក្រុងទេ។ ព្រះជាម្ចាស់បានបង្ហាញគាត់ថា ពួកអ្នកក្រុងកំពុងតែជួបបញ្ហាយ៉ាងខ្លាំង។ ពួកគេកំពុងតែវាយផ្ទះសំបែង និងអាគារផ្សេងៗ ដើម្បីយកគ្រឿងដែក ឈើ និងសម្ភារៈផ្សេងៗទៅធ្វើជារបាំងកាពារកំផែងក្រុងទប់ទល់នឹងកងទ័ពសត្រូវ។ ប៉ុន្ដែព្រះបានប្រាប់ទៀតថា ពួកគេធ្វើដូច្នេះគឺនាំអោយខាតវេលាទេ ពីព្រោះទីក្រុងនោះគង់តែត្រូវគេបំផ្លាញជាពិតប្រាកដ។ ប៉ុន្ដែទោះបីជាយ៉ាងណាទ្រង់ក៍មិនបោះបង់ពួកគេចោលដែរ។ក្រោយពីទ្រង់បានសំអាតពួកគេពីអំពើបាបរួចហើយព្រះអង្គនឹងនាំពួកគេត្រឡប់មកវិញ ហើយពួកគេនឹងសង់ទីក្រុងឡើងវិញ ដែលជាការលើកតំកើងដល់សិរីរុងរឿងនៃព្រះ។នៅគ្រប់ក្រុងក្នុងស្រុកយូដា នឹងមានតែភាពសប្បាយរីករាយ នៅលើវាលស្មៅមានតែភាពស្ងប់សុខ ហើយនៅក្នុងព្រះវិហារនឹងមានសំលេងសរសើរតម្កើងព្រះជាម្ចាស់។
១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?
………………………………………………………………………………………………………………………។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះ មកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។
……………………………………………………………………………………………………………………….។
៣. ប្រសិនបើកូនបានស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
………………………………………………………………………………………………………………………..។




