Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុំឲ្យអំនួតអួតខ្លួនពីថ្ងៃស្អែកឡើយ សុភាសិត 27:1-13 09 May 2026

by | May 9, 2026 | QT Books

 កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្តី​កំហឹង​របស់​មនុស្ស​ល្ងីល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។ សេចក្តី​ឃោរឃៅ ជា​សេចក្តី​ដែល​សាហាវ​ណាស់ ហើយ​សេចក្តី​កំហឹង​ក៏​ខ្លាំងក្លា​ដែរ តែ​ឯសេចក្តី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់ទល់​បាន។ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្តី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជាសេចក្តី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។ ប្រេង​លាប​នឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែមល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿនមិត្រ ក៏​ដូច្នោះ​ដែរ។១០ ឯ​មិត្តភក្តិ​របស់​ខ្លួន និង​មិត្តភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះបង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្តី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។១១ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀលតិះ​ដល់​អញ។១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ​ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។១៣ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

ការយល់ដឹងពីអត្ថបទ

ត្រូវជៀសវាងការទុកចិត្ដលើខ្លួនឯងហួសហេតុពេក សរសើរខ្លួនឯងពេក ភាពល្ងង់ខ្លៅ និងការច្រណែនឈ្នានីសគេ។ មិត្ដភក្ដិពិតតែងបង្ហាញពីសេចក្ដីស្រលាញ់ពិតចំពោះគ្នាទៅវិញទៅមក។ ភាពល្អហួសហេតុ អាចជាការបង្ហាញពីភាពបោកប្រាស់។ អ្នកមានទ្រព្យសម្បត្ដិច្រើនមិនអាចរកឃើញភាពស្កប់ចិត្ដបានទេ អ្នកក្រមានចិត្ដស្កប់ស្កល់បំផុតបើគេអាចមានតែរបស់អ្វីអ្នកមានបោះចោល។សុភមង្គលក្នុងគ្រួសារ និងមិត្ដស្មោះត្រង់គឺជាវត្ថុមានតម្លៃបំផុតក្នុងចំណោមវត្ថុមានតម្លៃទាំងឡាយ។ មនុស្សមានគំនិតអាចជួយខ្លួនឯងអោយរួចផុតពីបញ្ហាបាន ហើយក៍ធ្វើអោយឪពុកម្ដាយបានសប្បាយចិត្ដផង។ ប៉ុន្ដែអ្នកដែលចូលចិត្ដធានាជំនួសអ្នកដទៃត្រូវត្រៀមខ្លួនទទួលលទ្ធផលអាក្រក់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាម។

…………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទ្រង់នឹងប្រទានអ្វីដល់កូន?

…………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25  29 August 2026

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25 29 August 2026

១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់...

read more
សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10   28 August 2026

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព...

read more
ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30  27 August 2026

ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30 27 August 2026

២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា...

read more