
| ១នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្តីដែលពួកស្មៀនរបស់ហេសេគា ស្តេចសាសន៍យូដា បានចំឡងទុក។ ២ ការដែលលាក់បំបាំងន័យសេចក្តី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់៣ ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យនៃស្តេចក៏ស្ទង់មើលដល់យ៉ាងនោះដែរ ៤ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់ ៥ ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីសុចរិត។៦ កុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរ ៧ ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។៨ កុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយ ក្រែងដល់ចុងបំផុត កាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាសហើយ នោះឯងមិនដឹងអ្វីទៀតទេ ៩ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ ១០ ក្រែងអ្នកដែលឮគេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្តីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយ។១១ ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ ១២ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធដល់ត្រចៀកដែលព្រមស្តាប់តាមដែរ ១៣ អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន ១៤ អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក ហើយនឹងខ្យល់ដែលឥតមានភ្លៀង។១៥ ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។១៦ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ ការយល់ដឹងពីអត្ថបទ ព្រះជាម្ចាស់មិនចាំបាច់ពន្យល់មនុស្សអំពីកិច្ចការដែលព្រះអង្គធ្វើនោះទេ។ទោះជាយ៉ាងណាក៍ដោយស្ដេចត្រូវតែមានតួនាទីស្រាវជ្រាវរកមូលហេតុនៃរឿងរ៉ាវដែលកើតមានឡើង តែមិនចាំបាច់ត្រូវពន្យល់ប្រជារាស្ដ្រពីជម្រៅចិត្ដរបស់ទ្រង់ឡើយ។ទីប្រឹក្សាខ្លះរបស់ស្ដេចអាចជាមនុស្សអាក្រក់ ឬក៍ជាមនុស្សមានល្បិត ហើយស្ដេចនោះគួរតែដកគេចេញ បើទ្រង់ចង់គ្រប់គ្រងប្រទេសដោយយុត្ដិធម៌។គេគួរតែរងចាំអោយមានការអញ្ជើញទៅទីកន្លែងកិត្ដិយស ជាជាងការប្រញាប់ទៅហើយត្រូវអាម៉ាសមុខនៅពេលគេទម្លាក់បុណ្យស័ក្ដមកវិញ។ មានការប្រមានមួយចំពោះការប្រញាប់ចោទប្រកាន់អ្នកដទៃ។ការនិយាយចរចាជាមួយអ្នកចោទប្រកាន់ផ្ទាល់ អាចនឹងធ្វើអោយគេរកឃើញនូវមូលហេតុពិតប្រាកដ។វាប្រហែលជាអាចជួយមិនអោយអ្នកដើមចោទនោះខ្មាសគេ នៅពេលដែលតុលាការមិនយល់ស្របនឹងការចោទប្រកាន់របស់គេ និងទទួលកេរ្ដិ៍ឈ្មោះអាក្រក់ ដោយគេចាត់ទុកថាជាមនុស្សនិយាយដើមគេ ហើយនិងមិនគួរអោយទុកចិត្ដនោះ។ពាក្យសម្ដីប្រកបដោយហេតុផល ធ្វើអោយអ្នកស្ដាប់បានទទួលចំណេះដឹងប្រៀបបាននឹងទឹកត្រជាក់ ដែលធ្វើអោយអ្នកខ្សត់មានកម្លាំង ក្រោយពីធ្វើការក្រោមកម្ដៅថ្ងៃ។ផ្ទុយទៅវិញពាក្យសំដីអំនួត គ្មានប្រយោជន៍អ្វីទាំងអស់។ពាក្យសម្ដីទន់ភ្លន់មានឥទ្ធិពលជាងកងទ័ពដែលគ្មានលទ្ធភាព។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ...............................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្គីរនេះខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់? ...............................................................................................................................................................................................................។ ២. តាមរយៈខគម្ពីរនៅថ្ងៃនេះ តើព្រះទ្រង់នឹងប្រទានអ្វិដល់ខ្ញុំ? ...............................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ...............................................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.