Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលស្តីអំពីស្តេចសេដេគា យេរេមា 34:1-11 22 September 2026

by | Sep 19, 2026 | QT Books

១ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​មក​ដល់​យេរេមា ក្នុង​កាល​ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពលទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​អស់​ទាំង​នគរ​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជាជាតិ​ទាំងឡាយ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ហើយ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ២ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល ៣ ឯ​ឯង​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ជា​ពិត ឯង​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​នឹង​និយាយ​នឹង​ឯង​ផ្ទាល់​មាត់ រួច​ឯង​នឹង​ត្រូវ​ទៅ​ឯ​ក្រុង​បាប៊ីឡូន ៤ ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ ៥ គឺ​ឯង​នឹង​ស្លាប់​ដោយ​សេចក្តី​សុខ​វិញ ហើយ​គេ​នឹង​បូជា​សព​របស់​ឯង ដូច​ជា​បាន​បូជា​ភ្លើង​ថ្វាយ ដល់​ពួក​ព្ធយុកោ​ឯង គឺ​ជា​ពួក​ស្តេច​ដែល​នៅ​មុខ​ឯង​ដែរ គេ​នឹង​យំ​ទួញ​នឹង​ឯង​ថា ឱ​ព្រះអម្ចាស់​អើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ចេញ​វាចា​ហើយ។ នោះ​ហោរា​យេរេមា ក៏​ទូល​គ្រប់​ទាំង​ព្រះបន្ទូល​នេះ​ដល់​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូសាឡិម ៧ ក្នុង​កាល​ដែល​ពួក​ពលទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា និង​ប្រជាជន​ទាំងឡាយ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​តាំង​សេចក្តី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ ៩ គឺ​ឲ្យ​គ្រប់​ទាំង​មនុស្ស​បាន​បើក​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​រួច​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង​ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បំរើ​ទៀត​ឡើយ ១០ ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្តាជន​ទាំងឡាយ ដែល​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​បើក​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់​ប្រើ​គេ​ទុក​ជា​បាវ​បំរើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ ១១ ប៉ុន្តែ​ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។

ការយល់ដឹងពីអត្ថបទ

លោកយេរេមា បានប្រាប់ស្ដេចសេដេគាជាថ្មីម្ដងទៀតថា ពួកបាប៊ីឡូននឹងដណ្ដើមយកបានក្រុងយេរូសាឡិម ហើយស្ដេចផ្ទាល់នឹងត្រូវគេចាប់ទៅឈ្លើយសឹកនៅបាប៊ីឡូន តែគេមិនសម្លាប់ទ្រង់ទេ។ហើយពេលទ្រង់សុគតនោះ គេបានរៀបចំបុណ្យសពជូនទ្រង់យ៉ាងត្រឹមត្រូវទៀត។នៅពេលពួកបាប៊ីឡូនបានផ្ដើមវាយប្រហារក្រុង នោះស្ដេចសេដេគាបានប្រកាសអោយពួកម្ចាស់ទាសករទាំងអស់ ដោះលែងទាសកររបស់ខ្លួនដែលជាជនជាតិហេព្រើរ អោយមានសេរីភាព ដោយសង្ឃឹមថា សកម្មភាពនេះនឹងធ្វើអោយព្រះសព្វព្រះហឫទ័យ ហើយស្ដេចសេដេគា បានគិតទៀតថា ប្រហែលទ័ពរបស់ទ្រង់អាចទទួលជ័យជម្នះបានពីព្រោះមានជំនួយពីកងទ័ពអេស៊ីពបានមកដល់ក្រុងយេរូសាឡិមហើយពួកបាប៊ីឡូននឹងដកថយជាបណ្ដោះអាសន្ន។ ចំណែកពួកម្ចាស់ទាសករវិញ ក្រោយពីបានរួចពីទុក្ខទោសហើយ ពួកគេក៍ចាប់ប្រមូលទាសករមកវិញ។

១. តើខគម្ពីរមួយណាដែលទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ?

……………………………………………………………………………………………………………………………………………….។

២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។

……………………………………………………………………………………………………………………………………………….។

៣. ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………….។

Explore More Articles

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10   26 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 26 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10  25 September 2026

ស្តេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា យេរេមា 36:1-10 25 September 2026

១ នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះបន្ទូល​នេះ​បាន​មក​ពី​ព្រះយេហូវ៉ា​ដល់​យេរេមា​ថា ២ ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់ និង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន...

read more
លោកយេរេមា និងកូនចៅលោករេកាប យេរេមា 35:1-11  24 September 2026

លោកយេរេមា និងកូនចៅលោករេកាប យេរេមា 35:1-11 24 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា នៅ​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា​ថា ២ ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំងបាយជូរ​ឲ្យ​គេ​ផឹក​ទៅ ៣ ដូច្នេះ...

read more