| ១មានពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង២ ដ្បិតឯងនឹងបានបរិភោគផលនៃកំឡាំងដៃឯងឯងនឹងបានសប្បាយ ហើយនឹងមានសេចក្តីសុខផង៣ ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែដែលដាំនៅក្នុងទីធ្លានៃផ្ទះឯងកូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុរបស់ឯង៤ មើល មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ានឹងបានពរយ៉ាងនោះហើយ៥ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមកហើយឯងនឹងបានឃើញសេចក្តីល្អដែលផ្សាយមកលើក្រុងយេរូសាឡិមដរាបដល់អស់មួយជីវិតឯង៦ អើ ឯងនឹងបានឃើញចៅរបស់ឯងដែរសូមឲ្យមានសេចក្តីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។ ការយល់ដឹងពីអត្ថបទ ទំនុកដំកើង ១២៨:១-៦ គឺជា «បទចម្រៀងនៃការឡើងឋានសួគ៌» ដែលរៀបរាប់អំពី «ជីវិតដ៏មានពរ»។ វាបង្ហាញថា ការកោតខ្លាចព្រះជាម្ចាស់ដ៏ពិតប្រាកដ និងគោរពប្រតិបត្តិតាម គឺជាមូលដ្ឋានគ្រឹះសម្រាប់សុភមង្គលពិត ដែលនាំមកនូវព្រះគុណពីព្រះដល់ការងារប្រចាំថ្ងៃ ជីវិតគ្រួសារ និងសហគមន៍ទូលំទូលាយ។បើសិនជាជីវិតរបស់មនុស្សបានបង្ហាញពីជំនឿ ការស្ដាប់បង្គាប់ និងការតស៊ូ នោះពួកគេនឹងទទួលបានព្រះពរចំពោះខ្លួនគេផ្ទាល់ និងមានគ្រួសារដ៏កក់ក្ដៅ។ទីណាដែលព្រះជាម្ចាស់គង់នៅ មិនថាក្នុងគ្រួសារមួយ ឬក៍ក្នុងក្រុងយេរ៉ូសាឡិមទេ ពួកគេនឹងបានទទួលនូវព្រះពរយ៉ាងពេញបរិបូរ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ……………………………………………………………………………………………………………………………………………………………………………….។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? កូននឹងទទួលធ្វើតាមបង្គាប់ទ្រង់។ ……………………………………………………………………………………………………………………………………………………………………………….។ ២.តើខ្ញុំនឹងទទួលបានអ្វី ប្រសិនបើខ្ញុំស្តាប់បង្គាប់ ហើយដើរតាមព្រះបន្ទូលទ្រង់? ……………………………………………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន ……………………………………………………………………………………………………………………………………………………………………………….។ |
ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19 26 August 2026
១០ ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ឰយុកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច ១១ ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជំនះ...




