Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ ទំនុកដំកើង 129 :1-6 09 July 2026

by | Jul 7, 2026 | QT Books

កុំគួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​និយាយឥឡូវ​ថាតាំង​ពី​ខ្ញុំ​នៅ​ក្មេង​គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​មែនតែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​ខ្នង​ខ្ញុំគេ​បាន​ធ្វើ​គន្លង​គេ​ឲ្យ​វែង តែ​ព្រះយេហូវ៉ា​ទ្រង់​សុចរិតទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​ចំណងរបស់​ពួក​មនុស្ស​អាក្រក់​ចេញ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន បាន​ត្រូវ​ខ្មាសហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះដែល​ស្វិត​ក្រៀម​ទៅ មុន​ដែល​ធំ​ដុះ​ឡើង​ផង ជា​ស្មៅ​ដែល​មិន​បាន​បំពេញ​ដល់​ដៃ​នៃ​អ្នក​ច្រូត​ឡើយក៏​មិន​បាន​បំពេញ​ឱប​នៃ​អ្នក​ដែល​ចង​បាច់​ដែរ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​មិន​ថាសូម​ឲ្យ​ព្រះពរ​នៃ​ព្រះយេហូវ៉ា​នៅ​លើ​ឯង​ចុះយើង​ឲ្យ​ពរ​ដល់​ឯង ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ានោះ​ឡើយ។

ការយល់ដឹងពីអត្ថបទ

ពេលដែលពួកអ្នកធ្វើដំណើរគិតអំពីប្រវត្ដិសាស្ដ្ររបស់ជនជាតិអ៊ីស្រាអែល គេរំលឹកឡើងថា តាំងពីថ្ងៃដែលសាសន៍អ៊ីស្រាអែលនៅជាជាតិសាសន៍ក្មេងខ្ចីនៅឡើយ ពួកគេទទួលរងទុក្ខជាខ្លាំង និងត្រូវគេវាយធ្វើបាប ក្នុងពេលនៅជាទាសករប៉ុន្ដែព្រះជាម្ចាស់បានកាត់ផ្ដាច់ខ្សែដែលចងគេក្នុងទាសភាពហើយរំដោះគេអោយមានសេរីភាព។ឥឡូវនេះទៀតពួកអ្នកដែលស្អប់គេបានចោមរោមធ្វើបាបគេ គេក៍បានអធិស្ឋានទៅរកព្រះជាម្ចាស់ សូមអោយព្រះអង្គបង្វែរពួកសត្រូវទាំងនោះចេញពីពួកគេហើយអោយពួកនោះក្លាយទៅជាពួកឥតប្រយោជន៍ ដូចជាដើមស្មៅដែលក្រៀមស្ងួតនៅក្រោមកម្ដៅថ្ងៃ។ ពួកសត្រូវនឹងគ្មាននរណាជួយទេ ព្រោះគេគ្មានមិត្ដភក្ដិទាល់តែសោះ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? កូននឹងធ្វើតាមព្រះបន្ទូលរបស់ទ្រង់។

………………………………………………………………………………………………………………………………………………………………………………………………..។

២. តើខ្ញុំនឹងទទួលបានអ្វីប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលរបស់ទ្រង់?

………………………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

ចូរមានកំឡាំង និងចិត្តក្លាហានឡើង    របាក្សត្រទី១ 28:11-21  24 August 2026

ចូរមានកំឡាំង និងចិត្តក្លាហានឡើង របាក្សត្រទី១ 28:11-21 24 August 2026

១១ នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំងសាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ ១២ ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះវិញ្ញាណ...

read more
អ្នករក្សាព្រះរាជទ្រព្យ របាក្សត្រទី១ 27:25-34  21 August 2026

អ្នករក្សាព្រះរាជទ្រព្យ របាក្សត្រទី១ 27:25-34 21 August 2026

២៥ ឯ​អ្នក​រក្សា​ព្រះរាជទ្រព្យ​របស់​ស្តេច គឺ​អាសម៉ាវែត ជា​កូន​អ័ឌីអែល ហើយ​យ៉ូណាថាន ជា​កូន​អ៊ូស៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យសម្បត្តិ នៅ​ស្រែ​ចំការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន ២៦ អែសរី កូន​កេលូប​ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួររាស់...

read more
ការចាត់ចែងអាជ្ញាធរស៊ីវិល របាក្សត្រទី១ 27:16-24​   20  August 2026

ការចាត់ចែងអាជ្ញាធរស៊ីវិល របាក្សត្រទី១ 27:16-24​ 20 August 2026

១៦ ឯ​ពួក​ចៅហ្វាយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នោះ​ដូច្នេះ គឺ​ក្នុង​ពួក​រូបេន មាន​អេលាស៊ើរ កូន​ស៊ីកគ្រី ជា​ចៅហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផាធា កូន​ម្អាកា ១៧ ក្នុង​ពួក​លេវី គឺ​ហាសាបយ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​អើរ៉ុន មាន​សាដុក ១៨ ក្នុង​ពួក​យូដា...

read more