| ១បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើងនោះពួកជាងដែលសង់គេធ្វើការជាឥតប្រយោជន៍ទេបើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុងនោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ២ ការដែលឯងក្រោកឡើងមុនកំណត់ហើយក្រចូលដេកពេលយប់ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផងនោះជាការឥតប្រយោជន៍ទៀតដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់បានដេកលក់សប្បាយ៣ មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ាហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ៤ កូនដែលឯងបង្កើតពីកាលនៅក្មេងនោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ៥ សប្បាយហើយអ្នកណាដែលមានបំពង់ព្រួញពេញដោយព្រួញយ៉ាងនោះកាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុងនោះឯងមិនត្រូវខ្មាសឡើយ។ ការយល់ដឹងពីអត្ថបទ មិនថាការគ្រប់គ្រងក្រុងយេរ៉ូសាឡិមឬការកសាងគ្រួសារតូចរបស់គេទេ ប្រជារាស្ដ្រទាំងអស់ត្រូវតែទទួលស្គាល់អំណាចគ្រប់គ្រងអធិបតេយ្យនៃព្រះជាម្ចាស់។បើគេបារម្ភនឹងជីវិតដែលពោរពេញដោយការលំបាកនោះជំនឿរបស់គេនឹងចុះទន់ខ្សោយ។ពួកអ្នកដំណើរបានទទួលការលើកទឹកចិត្ដជាបន្ដបន្ទាប់ទៀតអោយជឿជាក់លើព្រះជាម្ចាស់ ដោយពាក្យរំលឹកថា គ្រួសារធំនឹងសម្បូរសប្បាយ គឺជាព្រះពរមកពីព្រះអង្គជាព្រះពរដែលធ្វើអោយគ្រួសារមានលំនឹង កម្លាំង និងទទួលការគោរពពីសង្គមទាំងមូល។ ព្រះបន្ទូលដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ …………………………………………………………………………………………………………………………………………………………………………..។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមបង្គាប់ទ្រង់។ …………………………………………………………………………………………………………………………………………………………………………..។ ២. ប្រសិនខ្ញុំធ្វើតាមបង្គាបប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? …………………………………………………………………………………………………………………………………………………………………………..។ សេចក្តីអធិស្ឋាន …………………………………………………………………………………………………………………………………………………………………………..។ |
ចូរមានកំឡាំង និងចិត្តក្លាហានឡើង របាក្សត្រទី១ 28:11-21 24 August 2026
១១ នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ ១២ ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ...




