១០ ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ឰយុកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច ១១ ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជំនះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ ១២ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់ ១៣ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ ១៤ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ ១៥ ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ ១៦ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ ១៧ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្តីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះគេថ្វាយដល់ទ្រង់ ដោយស្ម័គ្រពីចិត្តដែរ ១៨ ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ជាឰយុកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់ ១៩ ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្តីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្តីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។
ការយល់ដឹងពីអត្ថបទ
គឺជាសេចក្ដីអធិស្ឋានដ៏រុងរឿងរបស់ស្ដេចដាវីឌ ដើម្បីសរសើរ និងអរព្រះគុណ ដែលផ្ដល់ជូននៅពេលដែលទ្រង់ និងប្រជាជនអ៊ីស្រាអែលបានបរិច្ចាគទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអំណរ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ។ វាផ្ដោតលើការទទួលស្គាល់អធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ ការទទួលស្គាល់ភាពទន់ខ្សោយរបស់មនុស្ស និងការឧទ្ទិសទាំងទ្រព្យសម្បត្តិ និងភាពស្មោះត្រង់ផ្ទាល់ខ្លួនត្រឡប់ទៅអ្នកបង្កើតវិញ។អត្ថបទនេះត្រូវបានបែងចែកជាបីប្រធានបទដ៏មានឥទ្ធិពល និងដាច់ពីគ្នា៖
១. ការទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះ៖ ដាវីឌចាប់ផ្តើមដោយការផ្លាស់ប្តូរសិរីល្អទាំងអស់ទៅព្រះ។ ជំនួសឱ្យការទទួលយកកិត្តិយសចំពោះរជ្ជកាលដ៏រុងរឿងរបស់ទ្រង់ និងការរៀបចំដ៏ធំសម្រាប់ព្រះវិហារបរិសុទ្ធ ដាវីឌប្រកាសថាអ្វីៗទាំងអស់នៅលើមេឃ និងផែនដីជារបស់ព្រះ។
២. ភាពរាបទាប និងការគ្រប់គ្រងដ៏រ៉ាឌីកាល់៖ ទោះបីជាប្រមូលបានមាស ប្រាក់ និងសម្ភារៈយ៉ាងច្រើនក៏ដោយ ដាវីឌរក្សាទស្សនៈដ៏រាបទាបយ៉ាងខ្លាំងលើទ្រព្យសម្បត្តិ។ ដាវីឌដឹងថាមនុស្សមិនអាចផ្តល់អ្វីដល់ព្រះដែលមិនមែនជារបស់ទ្រង់បានទេ។ មនុស្សគ្រាន់តែប្រគល់ផ្នែកមួយនៃអ្វីដែលត្រូវបានប្រគល់ឱ្យពួកគេដោយសប្បុរស។ ដាវីឌប្រៀបធៀបជីវិតមនុស្សទៅនឹង «ស្រមោល» ដែលកន្លងផុតទៅយ៉ាងលឿនដោយគ្មានភាពអចិន្ត្រៃយ៍។ ៣. ការអធិស្ឋានសុំឲ្យមានការអត់ធ្មត់ ដាវីឌបញ្ចប់ដោយសម្លឹងមើលទៅអនាគត។ ដោយដឹងពីភាពទន់ខ្សោយខាងវិញ្ញាណនៃធម្មជាតិមនុស្ស លោកអធិស្ឋានថាប្រជាជនអ៊ីស្រាអែលនឹងរក្សាការលះបង់ និងភាពស្មោះត្រង់របស់ពួកគេយូរបន្ទាប់ពីលោកបានចាកចេញទៅ។ លោកសុំឲ្យព្រះរក្សាចិត្ត និងគំនិតរបស់ប្រជាជនឲ្យផ្តោតលើទ្រង់។ ដាវីឌអធិស្ឋានជាពិសេសថា បុត្រារបស់លោក គឺសាឡូម៉ូន នឹងត្រូវបានប្រទាន «ចិត្តទាំងមូល» ដើម្បីអនុវត្តភារកិច្ចដ៏ធំសម្បើមនៃការសាងសង់ព្រះវិហារបរិសុទ្ធ។
១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?
………………………………………………………………………………………………………………………………………………………………………………………។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពិរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមទ្រង់។
………………………………………………………………………………………………………………………………………………………………………………………។
៣. ប្រសិនបើទូលបង្គំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
………………………………………………………………………………………………………………………………………………………………………………………។
សេចក្តីអធិស្ឋាន
………………………………………………………………………………………………………………………………………………………………………………………។




