Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ ទំនុកដំកើង 126:1-6 06 July 2026

by | Jul 7, 2026 | QT Books

កាល​ព្រះយេហូវ៉ា​ទ្រង់​បាន​នាំ​ពួកឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់សប្តិ​ទេ គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀងនោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថាព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែនហើយ​ក៏​អរ​ណាស់​ដែរ ឱ​ព្រះយេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង អស់​អ្នក​ដែល​សាបព្រោះ ដោយ​ស្រក់​ទឹក​ភ្នែកនោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាបព្រោះចេញ​ទៅ​ទាំង​យំនោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរព្រម​ទាំង​យក​កណ្តាប់​មក​ផង។

ការយល់ដឹងពីអត្ថបទ

មានវេលាមួយនោះ ព្រះជាម្ចាស់បានរំដោះក្រុងយេរ៉ូសាឡិមពីពួកសត្រូវ ដែលចូលមកឆក់ប្លន់យកទ្រព្យសម្បត្ដិ និងបម្រុងកម្ទេចរាជធានីនេះចោល។ពួកជនជាតិអ៊ីស្រាអែលរីករាយក្រោមការសង្គ្រោះរបស់ព្រះជាម្ចាស់។ប៉ុន្ដែបញ្ហារបស់ពួកគេមិនទាន់បានបញ្ចប់ទេមានកិច្ចការធ្ងន់ធ្ងរជាច្រើននៅចំពោះមុខ ដែលពួកគេត្រូវដោះស្រាយ ដើម្បីស្រោចស្រង់ទឹកដីរបស់គេឡើង      វិញ។ពួកគេពឹងអាងលើព្រះជាម្ចាស់ ដែលនឹងផ្គត់ផ្គង់ទឹកសម្រាប់តំបន់ណេកិបដែលស្ងួតហួតហែង ប៉ុន្ដែគេដឹងថា គេត្រូវតែធ្វើការងារយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលយ៉ាងយូរ ដើម្បីអោយបានទទួលលទ្ធផលល្អពីទឹកដីរបស់គេម្ដងទៀត មេរៀនដែលពួកអ្នកដំណើរបានទទួលនោះ គឺពួកគេត្រូវតែមានការតស៊ូបើគេចង់រីករាយនឹងព្រះពររបស់ព្រះជាម្ចាស់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងធ្វើតាមបង្គាប់របស់ទ្រង់។

……………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើខ្ញុំធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ   ទំនុកដំកើង 129 :1-6  09 July 2026

ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ ទំនុកដំកើង 129 :1-6 09 July 2026

១កុំគួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​និយាយឥឡូវ​ថាតាំង​ពី​ខ្ញុំ​នៅ​ក្មេង​គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ២ គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង...

read more
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះ    ទំនុកដំកើង 128:1-6   08 July 2026

សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះ ទំនុកដំកើង 128:1-6 08 July 2026

១មាន​ពរ​ហើយ​អស់​អ្នក​ដែលកោតខ្លាច​ដល់​ព្រះយេហូវ៉ាជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង២ ដ្បិត​ឯង​នឹង​បាន​បរិភោគ​ផល​នៃ​កំឡាំង​ដៃ​ឯងឯង​នឹង​បាន​សប្បាយ...

read more
ប្រសិនបើព្រះមិនសង់ផ្ទះ   ទំនុកដំកើង 127:1-5    07 July 2026

ប្រសិនបើព្រះមិនសង់ផ្ទះ ទំនុកដំកើង 127:1-5 07 July 2026

 ១បើ​គ្មាន​ព្រះយេហូវ៉ា​សង់​ផ្ទះ​ឡើងនោះ​ពួក​ជាង​ដែល​សង់គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេបើ​គ្មាន​ព្រះយេហូវ៉ា​ថែ​រក្សា​ទី​ក្រុងនោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ២ ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ហើយ​ក្រ​ចូល​ដេក​ពេល​យប់ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយហត់​ផងនោះ​ជា​ក...

read more