Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សូមសំដែងព្រះហឫទ័យសប្បុរស ទំនុកដំកើង 125:1-5 04 July 2026

by | Jul 2, 2026 | QT Books

 ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះយេហូវ៉ាគេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​យ៉ាង​ណានោះ​ព្រះយេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់កល្ប​ជានិច្ច ពី​ព្រោះ​ដំបង​នៃ​សេចក្តី​អាក្រក់នឹង​មិន​គ្រប​លើ​ចំណែក​នៃ​មនុស្ស​សុចរិត​ឡើយប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​ចាប់សេចក្តី​ទុច្ចរិត​ឲ្យ​សោះ ឱ​ព្រះយេហូវ៉ា​អើយ សូម​ប្រោស​សេចក្តី​ល្អ​ដល់​មនុស្ស​ល្អហើយ​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង តែ​ចំណែក​មនុស្ស​ដែល​បែរ​ទៅតាម​ផ្លូវ​ខ្វិចខ្វៀន​របស់​ខ្លួន​វិញនោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​គេ​ចេញ​ទៅជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតសូម​ឲ្យ​សេចក្តី​សុខ​គ្រប​លើ​សាសន៍​អ៊ីស្រាអែល​ផង។

ការយល់ដឹងពីអត្ថបទ

ក្នុងពេលដែលពួកអ្នកធ្វើដំណើរកំពុងតែដើរឆ្ពោះទៅក្រុងយេរ៉ូសាឡិម គេបានរំលឹកពីបទពិសោធន៍ជាច្រើនដែលទីក្រុងនេះធ្លាប់បានឆ្លងកាត់។ ពួកគេយល់ថា នេះជាបទពិសោធន៍ទូទៅដែលប្រជារាស្ដ្រនៃព្រះជាម្ចាស់ធ្លាប់បានជួបប្រទះ។អ្នកជឿដល់ព្រះជាម្ចាស់ប្រៀបបានទៅនឹងក្រុងយេរ៉ូសាឡិមដែលបានទទួលការពារយ៉ាងមានសុវត្ថិភាពពីព្រះអង្គ។ទោះបីជាមានពេលខ្លះ ក្រុងយេរ៉ូសាឡិមធ្លាក់ក្រោមការគ្រប់គ្រងរបស់ពួកសត្រូវក៍ដោយ តែព្រះជាម្ចាស់មិនដែលបណ្ដែតបណ្ដោយអោយសត្រូវទាំងនោះគ្រប់គ្រងក្រុងនេះយូរអង្វែងទេ ក្រែងលោករាស្ដ្ររបស់ព្រះអង្គនឹងបាត់បង់ការគោរពថ្វាយបង្គំរបស់គេចំពោះទ្រង់។ដូចគ្នាដែរ ព្រះជាម្ចាស់ថែរក្សាមនុស្សសុចរិតហើយដាក់ទោសសត្រូវរបស់គេវិញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមទ្រង់?

………………………………………………………………………………………………………………………………………………………………………………………..។

២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្ទូលទ្រង់បានដោយរបៀបណា? 

………………………………………………………………………………………………………………………………………………………………………………………..។

៣. ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19  26 August 2026

ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19 26 August 2026

១០ ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះពរ​នៅ​អស់​កល្ប​ជានិច្ច ១១ ឱ​ព្រះយេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះចេស្តា សិរីល្អ ជ័យជំនះ...

read more
ដង្វាយសំរាប់ការសាងសង់ព្រះវិហារ    របាក្សត្រទី១ 29:1-9  25 August 2026

ដង្វាយសំរាប់ការសាងសង់ព្រះវិហារ របាក្សត្រទី១ 29:1-9 25 August 2026

១លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះវិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស...

read more
ចូរមានកំឡាំង និងចិត្តក្លាហានឡើង    របាក្សត្រទី១ 28:11-21  24 August 2026

ចូរមានកំឡាំង និងចិត្តក្លាហានឡើង របាក្សត្រទី១ 28:11-21 24 August 2026

១១ នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំងសាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ ១២ ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះវិញ្ញាណ...

read more