Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡិម ទំនុកដំកើង 122:1-9 02 July 2026

by | Jul 2, 2026 | QT Books

១ កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើងចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ានោះ​ខ្ញុំ​មាន​សេចក្តី​អំណរ​អរ​ណាស់ ឱ​ក្រុង​យេរូសាឡិម​អើយជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ យេរូសាឡិម​អើយ ឯង​បាន​សង់​ឡើងដូច​ជា​ទី​ក្រុង​ដែល​ណែនណាន់​ជាប់​គ្នា ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះយេហូវ៉ាគេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែលដើម្បី​នឹង​អរ​ព្រះគុណ​ដល់​ព្រះនាម​ព្រះយេហូវ៉ា ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យគឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជវង្ស​ដាវីឌ ចូរ​អធិស្ឋាន ឲ្យ​ក្រុង​យេរូសាឡិម​បាន​សេចក្តី​សុខ​ចុះសូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯងបាន​សេចក្តី​ចំរើន ៧ សូម​ឲ្យ​មាន​សេចក្តី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯងហើយ​សេចក្តី​ចំរើន​នៅ​ក្នុង​ព្រះរាជវាំង​របស់​ឯង ព្រោះ​យល់​ដល់​ពួក​បង​ប្អូន និង​ពួក​មិត្រ​សំឡាញ់របស់​អញបាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្តី​សុខនៅ​ខាង​ក្នុង​ឯង​ចុះ ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះយេហូវ៉ាជា​ព្រះ​នៃ​យើង​រាល់​គ្នានោះ​អញ​នឹង​ស្វែង​រក​សេចក្តី​ល្អ​ដល់​ឯង។

ការយល់ដឹងពីអត្ថបទ

បុរសអ្នកធ្វើដំណើរម្នាក់នេះមានចិត្ដរំភើបយ៉ាងខ្លាំងរហូតយកការស្រម៉ៃរបស់គាត់ធ្វើជាការពិត។គាត់រំលឹកពីបទចម្រៀងរបស់ស្ដេចដាវីឌ ហើយនិងរូបភាពរបស់គាត់ ដែលឈរនៅក្រុងយេរ៉ូសាឡិម​ដូចជាស្ដេចដាវីឌធ្លាប់បានធ្វើរួចមកហើយ។គាត់រំពឹងគិតថា ទីក្រុងនេះជាក្រុងដែលស្រស់ស្អាតសាងសង់ឡើងយ៉ាងល្អឥតខ្ចោះ នៅទីនោះគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់រួមគ្នាថ្វាយបង្គំព្រះជាម្ចាស់ ហើយព្រះអង្គក៍នៅគ្រប់គ្រងប្រជារាស្ដ្រព្រះអង្គនៅទីនោះដែរ តាមរយៈរាជវង្សនៃស្ដេចដាវីឌ។គាត់អធិស្ឋានសូមអោយព្រះអង្គថែរក្សាទីក្រុងនេះជារៀងរហូតហើយប្រទានពរអោយប្រជារាស្ដ្រ បានចម្រុងចម្រើន។ខ្លួនគាត់ផ្ទាល់នឹងធ្វើគ្រប់យ៉ាងដើម្បីភាពចម្រើនរុងរឿងរបស់ក្រុងនេះ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបា​នជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់?

…………………………………………………………………………………………………………………………………………………………………………………………….។

២. តើខ្ញុំអាចអនុវត្តព្រះបន្ទូលរបស់ព្រះ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបានដោយរបៀបណា?

…………………………………………………………………………………………………………………………………………………………………………………………….។

៣. ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25  29 August 2026

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25 29 August 2026

១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់...

read more
សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10   28 August 2026

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព...

read more
ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30  27 August 2026

ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30 27 August 2026

២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា...

read more