Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

តើមាននរណាជួយខ្ញុំឬទេ? ទំនុកដំកើង 120:1-121:1-8 01 July 2026

by | Jun 30, 2026 | QT Books

១ កាល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ាហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ ឱ​ព្រះយេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូតហើយ​ពី​អណ្តាត​ដែល​បញ្ឆោត ឱ​អណ្តាត​ដែល​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯងតើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង គឺ​ព្រួញ​មុត​របស់​មនុស្ស​ខ្លាំង​ពូកែនិង​រងើក​ភ្លើង​ឈើ​ដង្កោ​ផង វេទនា​ដល់​ខ្ញុំព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេកគឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ ជា​យូរ​មក​ហើយ ព្រលឹង​នៃ​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នកដែល​ស្អប់​សេចក្តី​សុខ ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្តី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅនោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។ ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំតែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេគឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយព្រះអង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ មើល ព្រះអង្គ​ដែល​រក្សា​អ៊ីស្រាអែលទ្រង់​នឹង​មិន​ដែល​ងោកងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នកព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ ៙ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះអាទិត្យ​ធ្វើ​ទុក្ខ​ឡើយហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះចន្ទ​ធ្វើ​ទុក្ខ​ដែរ ព្រះយេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​អាក្រក់ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មកនោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រក្សាចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ។

ការយល់ដឹងពីអត្ថបទ

ចំពោះជំពូកនីមួយៗក្នុងចំណោមជំពូកទាំង១៥ចាប់ពីជំពូក១២០រហូតដល់ជំពូក១៣៥ត្រូវបានគេហៅថាជាចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។បទចម្រៀងទាំងនេះគឺជាចម្រៀងដែលពួកអ្នករស់នៅតាមជនបទផ្សេងៗច្រៀងក្នុងពេលគេធ្វើដំណើរមកកាន់ក្រុងយេរ៉ូសាឡិម ដើម្បីនឹងចូលរួមពិធីបុណ្យប្រចាំឆ្នាំ។ទោះបីទំនុកតម្កើងនេះត្រូវបានគេសរសេរដើម្បីនឹងច្រៀងពេលនោះ ឬមិនមែនក៍ដោយ វាត្រូវបានគេរៀបចំតាមលំដាប់សម្រាប់បង្ហាញពីអារម្មណ៍ របស់អ្នកដែលកំពុងតែធ្វើដំណើរទាំងនោះ។វាបានផ្ដល់នូវការបង្ហាញពីទឹកចិត្ដក្នុងការថ្វាយបង្គំ សម្រាប់អ្នកដែលធ្វើដំណើរពេលដែលពួកគេចាប់ចេញដំណើរពីតំបន់ឆ្ងាយ ធ្វើដំណើរឆ្លងកាត់ភូមិស្រុកតម្រង់មកក្រុងយេរ៉ូសាឡិម ហើយនៅទីបញ្ចប់ក៍បានមកចូលរួមពិធីនៅក្នុងព្រះវិហារ។កម្រង់ចម្រៀងនេះចាប់ផ្ដើមដោយការអំពាវនាវរបស់មនុស្សដែលរស់នៅតំបន់ឆ្ងាយ ហើយត្រូវពួកអ្នកជិតខាងបៀតបៀនគាត់យ៉ាងខ្លាំង។ការចំអករបស់គេចាក់ចុកចិត្ដគាត់ ប្រៀបបានទៅនឹងផ្លែព្រួញ ហើយដុតរោលគាត់ដូចជារងើកភ្លើង។គាត់អធិស្ឋានថា សូមព្រះជាម្ចាស់ដាក់ទណ្ឌកម្មពួកគេដោយយុត្ដិធម៌ ។គាត់ធុញទ្រាន់ណាស់ដែលខ្លួនក្លាយជាជនរងគ្រោះរហូតមក។គាត់មានអារម្មណ៍ខ្លួនកំពុងរស់នៅតំបន់ដាច់ស្រយាល។គាត់នឹងធ្វើដំណើរទៅទីក្រុងយេរ៉ូសាឡិមដើម្បីស្វែងរកសន្ដិភាព នៅក្នុងវិហាររបស់ព្រះជាម្ចាស់។ក្នុងពេលគាត់កំពុងធ្វើដំណើរកាត់តាមតំបន់ភ្នំ បុរសនេះដឹងថា ព្រះជាម្ចាស់ដែលបានបង្កើតភ្នំទាំងនេះជាអ្នកថែរក្សាគាត់។ទោះបីជាពេលគាត់កំពុងតែសម្រាកនៅតាមផ្លូវពេលយប់ ព្រះអង្គមិនដែលផ្ទំរលីវឡើយ គឺទ្រង់ថែរក្សាគាត់ ព្រះការពារគាត់ពីគ្រោះថ្នាក់ទាំងយប់ទាំងថ្ងៃ។ព្រះអង្គនឹងនាំគាត់អោយទៅដល់ក្រុងយេរ៉ូសាឡិមហើយនាំគាត់ត្រឡប់មកផ្ទះវិញយ៉ាងពិតប្រាកដ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………….។

១. តើហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់?

……………………………………………………………………………………………………………………………………………………………………………………….។

២. តើកូនអាចអនុវត្តន៍ព្រះបន្តូលទ្រង់ក្នុងជីវិតប្រចាំថ្ងៃ បានដោយរបៀបណា?

……………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25  29 August 2026

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25 29 August 2026

១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់...

read more
សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10   28 August 2026

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព...

read more
ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30  27 August 2026

ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30 27 August 2026

២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា...

read more