Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវបង្ហាញព្រះអង្គឲ្យពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេរាសយ៉ូហាន 20:30-21:14 08 June 2026

by | Jun 6, 2026 | QT Books

៣០ ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ ៣១ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ។  ក្រោយ​នោះ​មក ព្រះយេស៊ូវ​ទ្រង់​សំដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សំដែង​មក​បែប​យ៉ាង​នេះ  មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថាណែល ដែល​នៅ​ភូមិ​កាណា​ស្រុក​កាលីឡេ កូន​សេបេដេ​ទាំង​២ នឹង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា  នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ  ដល់​ព្រលឹម​ឡើង ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ  ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ  រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់  នោះ​សិស្ស​១​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះអម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក  ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិនសូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ  កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ និង​នំបុ័ង​ដែរ ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក ១១ ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ១២ ព្រះយេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ​គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះអម្ចាស់​ហើយ ១៣ ព្រះយេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ ១៤ នោះ​ជា​គំរប់​៣​ដង​ហើយ ដែល​ព្រះយេស៊ូវ​សំដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

ការយល់ដឹងពីអត្ថបទ

មនុស្សក្នុងសម័យព្រះគម្ពីរបានប្រើវិធីខុសប្លែកពីគ្នា ដើម្បីនឹងរាប់ថ្ងៃខែក្នុងកាលបរិច្ឆេទមួយជាក់លាក់។ជាទូទៅគេបានបូកបញ្ជូលទាំងថ្ងៃដែលកាលបរិច្ឆេទនោះចាប់ផ្ដើម​និងថ្ងៃបញ្ចប់។ក្នុងការពិភាក្សាលើព្រត្ដិការណ៍ទាំងឡាយដែលកើតឡើងនៅក្នុងថ្ងៃអាទិត្យបន្ដគ្នា មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ច្រើនតែកំណត់ថ្ងៃអាទិត្យទីពីរនោះថា មួយអាទិត្យក្រោយមក(យ៉ូហ២០:២៦) ប៉ុន្ដែនៅសម័យព្រះគម្ពីរគេរាប់ថា ប្រាំបីថ្ងៃក្រោយមក ពីព្រោះគេរាប់បញ្ចូលថ្ងៃអាទិត្យទាំងពីរ។តាមរយៈការកំណត់ដូចគ្នា ព្រះយេស៊ូវគង់ក្នុងផ្នូររយៈពេលបីថ្ងៃ(ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ)ទោះបីជាពេលវេលាពិតប្រាកដនោះ ប្រហែលជាសាមសិបប្រាំមួយម៉ោងប៉ុណ្ណោះ គិតចាប់ពីម៉ោងប្រាំមួយយប់ថ្ងៃសុក្រ ដល់ម៉ោងប្រាំមួយព្រឹកថ្ងៃអាទិត្យ។យើងមិនបាច់សង្ស័យទេ ពេលនោះពួកសិស្សមួយចំនួនបានរំឭកឡើងវិញ ពីព្រឹត្ដិការណ៍ដូចគ្នាដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុននោះ ហើយរឿងនេះប្រហែលជានាំអោយលោកយ៉ូហាន អាចចំណាំបុរសដែលឈរនៅឯមាត់ច្រាំងថា ជាព្រះយេស៊ូវ។នេះជាការរំលឹកអោយពួកសិស្សទ្រង់ដឹងពីអំណាចរបស់ព្រះពិត។ពួកគេក៍ត្រូវរំលឹកអំពីការថែរក្សារបស់ព្រះអង្គចំពោះពួកគេ ពេលដែលព្រះអង្គរៀបចំអាហារពេលព្រឹកនិងបម្រើអាហារនោះចំពោះពួកគេ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ?​ ខ្ញុំនឹងទទួលតាមបង្គាប់ទ្រង់។

………………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33      10 June  2026

ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33 10 June 2026

១ អ័ដាម សេត អេណុស ២ កៃណាន ម៉ាលេលាល យ៉ារេឌ ៣ ហេណុក មធូសាឡា ឡាមក៤ណូអេ សិម ហាំ និង​យ៉ាផែត។៥កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ានទូបាល មែសេក និង​ទីរ៉ាស ៦ កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត និង​តូកាម៉ា ៧ កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម...

read more
ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25    09 June 2026

ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25 09 June 2026

១៥ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថាស៊ីម៉ូន​កូនយ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា...

read more
ពួកសិស្សបានឃើញព្រះយេស៊ូវ យ៉ូហាន 20:19-29   06 June 2026

ពួកសិស្សបានឃើញព្រះយេស៊ូវ យ៉ូហាន 20:19-29 06 June 2026

១៩ នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា...

read more