Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25 09 June 2026

by | Jun 6, 2026 | QT Books

១៥ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថាស៊ីម៉ូន​កូនយ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង ១៦ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថាស៊ីម៉ូនកូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ ១៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ជាគំរប​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះបន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង ១៨ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ១៩ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ។២០ ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​អ្នក​ណា​នោះ​ដែល​បញ្ជូន​ទ្រង់ ២១ កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ ២២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ ២៣ ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះបន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។២៤ គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ ២៥ មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។

ការយល់ដឹងពីអត្ថបទ

បើសិនជាលោកពេត្រុសសម្រេចចិត្ដដើរតាមព្រះយេស៊ូវ នោះគាត់ត្រូវលះបង់ជីវិតរស់នៅរបស់គាត់ ក្នុងនាមជាអ្នកនេសាទត្រី។ជីវិតរបស់គាត់នឹងជួបប្រទះនូវការលះបង់ជាច្រើន និងត្រូវធ្វើកិច្ចការយ៉ាងធ្ងន់ធ្ងរទៀតផង។នៅទីបញ្ចប់គាត់នឹងត្រូវគេចាប់ ហើយសម្លាប់ដោយសារតែគាត់បានរក្សាភក្ដីភាពរបស់គាត់ចំពោះព្រះយេស៊ូវ។ សម្រាប់លោកយ៉ូហានវិញ ព្រះយេស៊ូវមិនបានបញ្ចាក់ពីជោគវាសនានៃជីវិតរបស់គាត់ទេ។មានមនុស្សខ្លះបានបកស្រាយខុស ពីព្រោះពួកគេបានគិតថា លោកយ៉ូហាននឹងមិនស្លាប់ទេ។ហេតុនេះហើយបានជាលោកយ៉ូហានធ្វើការបញ្ចាក់នៅចុងសំបុត្ររបស់គាត់ដើម្បីកែតម្រូវការយល់ច្រឡំរបស់គេ។គាត់ក៍បានលើកឡើងថា គាត់មិនបានព្យាយាមបកស្រាយយ៉ាងលម្អិតពីដំណើរជីវិតរបស់ព្រះយេស៊ូវទេប៉ុន្ដែការនេះជាទីបន្ទាល់របស់សាក្សីដែលបានឃើញផ្ទាល់នឹងភ្នែកម្នាក់ ហើយអស់អ្នកណាដែលបានឮត្រូវតែទទួលជឿ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលធ្វើតាមត្រង់។

…………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………….។

 

Explore More Articles

ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់   របាក្សត្រទី១ 16:24-36   25 July 2026

ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ របាក្សត្រទី១ 16:24-36 25 July 2026

២៤ ចូរ​ថ្លែង​ប្រាប់​ពី​សិរីល្អ​នៃ​ទ្រង់ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ២៥ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ២៦ ពី​ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ...

read more
ចូរអរព្រះគុណដល់ព្រះអង្គ   របាក្សត្រទី១ 16:7 – 23  24 July 2026

ចូរអរព្រះគុណដល់ព្រះអង្គ របាក្សត្រទី១ 16:7 – 23 24 July 2026

៧ នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដោយសារ​អេសាភ និង​ពួក​បង​ប្អូន​លោក​ថា៨ ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់...

read more
ស្តេចដាវីឌអបអរចំពោះហិបនៃសេចក្តីសញ្ញា   របាក្សត្រទី១ 15:25 – 16:6  23 July 2026

ស្តេចដាវីឌអបអរចំពោះហិបនៃសេចក្តីសញ្ញា របាក្សត្រទី១ 15:25 – 16:6 23 July 2026

២៥ដូច្នេះដាវីឌ ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល និង​ពួក​មេទ័ព ក៏​ទៅ​នាំ​យក​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ ២៦ រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា...

read more