១ កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ និងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ ២ ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ ៣ ដូច្នេះ កាលយូដាសបានទទួលពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង ៤ ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា ៥ គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ ៦ កាលទ្រង់មានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា ៧ ដូច្នេះ ទ្រង់មានព្រះបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ៨ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ ៩ នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានព្រះបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់បង់ ១០ រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស ១១ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។១២ នោះពួកទាហាន និងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង ១៣ រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ ១៤ គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន
ការយល់ដឹងពីអត្ថបទ
បន្ទាប់ពីទទួលបានកម្លាំងចិត្ដនៅសួនគែតសេម៉ានី រួចហើយព្រះយេស៊ូវយាងទៅជួបខ្មាំងសត្រូវ។យូដាស-អេស្ការីយ៉ុតបានស្គាល់ទីតាំងកន្លែងនោះច្បាស់ណាស់ពីព្រោះជាកន្លែងដែលព្រះយេស៊ូវតែងជួបជុំសិស្សទ្រង់។នារាត្រីនោះយូដាសបាននាំពួកអ្នកយាមព្រះវិហារមួយក្រុមព្រមទាំងបក្សពួកទាហានរ៉ូមាំងមួយចំនួនផងដែរដើម្បីទៅចាប់ព្រះកាយព្រះយេស៊ូវ។តាមពិតយូដាសមិនបាច់យកទាហានមកនោះទេ ពេលវេលានោះព្រះទ្រង់អាចប្រគល់ខ្លួនអោយពួកគេចាប់ទ្រង់ក៍បានដែរពីព្រោះអ្វីៗបានដល់ពេលវេលាហើយ។ទោះជាយ៉ាងណាក៍ដោយពួកសាវករបស់ព្រះយេស៊ូវចង់តបតនឹងពួកទាហានវិញ ប៉ុន្ដែត្រូវព្រះយេស៊ូវមានបន្ទូលឃាត់ពួកគេថា បើគេធ្វើអំពើហិង្សា គេនឹងទទួលអំពើហិង្សាតបវិញមិនខានឡើយ។លើសពីនេះ បើព្រះយេស៊ូវត្រូវការជំនួយការពារនោះព្រះអង្គអាចប្រើកម្លាំងអធិធម្មជាតិបាន។នៅក្នុងសភាពច្របូលច្របល់ ពួកសិស្សទាំងអស់ក៍បានភៀសខ្លួនចេញពីទីនោះទៅ។ពេលនោះពួកទាហានបានរៀបចំចាប់យុវជនម្នាក់ដែលធ្វើដំណើរតាមព្រះយេស៊ូវមកដល់សួនច្បារនោះតែគាត់បានភៀសរួចខ្លួនវិញ។
ព្រះប្រន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ
…………………………………………………………………………………………………………………………………………………………………………………..។
១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្គីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួល ហើយធ្វើតាមទ្រង់។
…………………………………………………………………………………………………………………………………………………………………………………..។
២. ប្រសិនបើកូនស្តាប់ព្រះបន្តូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?
…………………………………………………………………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
…………………………………………………………………………………………………………………………………………………………………………………..។




