Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​ 28 May 2026

by | May 27, 2026 | QT Books

២០ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ២១ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត ២២ ឯ​សិរីល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ ២៣ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។២៤ ឱ​ព្រះវរបិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរីល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក ២៥ ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូលបង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​ដែរ ២៦ ទូលបង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះនាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ​ដែរ

ការយល់ដឹងពីអត្ថបទ

ក្នុងការអធិស្ឋានចុងក្រោយ ព្រះយេស៊ូវបានអធិស្ឋានសម្រាប់អ្នកណាដែលនឹងទទួលជឿព្រះអង្គ តាមរយៈការអធិប្បាយព្រះបន្ទូលរបស់ក្រុមសិស្សដំបូង ហើយអ្នកទាំងអស់នោះនឹងក្លាយជារាស្ដ្រថ្មីរបស់ព្រះអង្គគឺជាក្រុមជំនុំនៃព្រះយេស៊ូវគ្រីស្ទ។ទ្រង់អធិស្ឋានថា ពួកអ្នកដែលជឿទាំងអស់នឹងត្រូវផ្សាភ្ជាប់គ្នាដោយសម្ពន្ធមេត្រី ដូចជាសម្ពន្ធមេត្រីដែលទ្រង់មានជាមួយនឹងព្រះវរបិតាដែរ ដើម្បីអោយមនុស្សបានទទួលជឿទ្រង់តាមរយៈពួកគេ។ទ្រង់សព្វព្រះទ័យអោយមនុស្សទាំងអស់ដែលជឿទ្រង់បានរីករាយជាមួយទ្រង់នាពេលអនាគតនៅក្នុងសិរីរុងរឿងដែលទ្រង់ធ្លាប់មានតាំងពីដើមរហូតមក។ដូចគ្នាដែរក្នុងពិភពលោកដែលពោរពេញទៅដោយការមិនជឿពួកគេនឹងបានស្គាល់ព្រះយេស៊ូវកាន់តែច្បាស់ឡើងថែមទៀត នៅពេលគេបានទទួលនៅក្ដីស្រលាញ់ ដូចដែលព្រះវរបិតាមានចំពោះព្រះរាជបុត្រា។ពិភពលោកនឹងចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់នៅពេលគេឃើញសេចក្ដីស្រលាញ់របស់ព្រះយេស៊ូវនៅក្នុងជីវិតរាស្ដ្ររបស់ទ្រង់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុមដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………..។

២.​ ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more