ពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ យ៉ូហាន 18:15-27 30 May 2026

១៥ ឯស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ១៦ឯពេត្រុស គាត់ឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក ១៧ នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ ១៨ ពួកបាវ និងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ។១៩ នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស និងសេចក្តីដែលទ្រង់បង្រៀន ២០ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ ២១ ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្តីដែលខ្ញុំនិយាយដែរ ២២ កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ ២៣ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្តីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ ២៤ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។២៥ ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ ២៦ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី ២៧ ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។ ការយយល់ដឹងពីអត្ថបទ ពួកទាហានបាននាំព្រះយេស៊ូវទៅជួបលោកអាណ មុនគេពេលនោះពេត្រុសនិងយ៉ូហានដែលតាមព្រះយេស៊ូវតាមក្រោយកំពុងរងចាំនៅទីធ្លាផ្ទះនោះ។នៅពេលនោះគឺជារំលងអាធ្រាត្រជិតភ្លឺហើយ។ពេលនោះលោកអាណបានសួរនាំអំពីការបង្រៀនរបស់ព្រះយេស៊ូវ ពេលនោះទ្រង់មានព្រះបន្ទូលតបថា មនុស្សគ្រប់គ្នាបានដឹងអំពីរឿងនេះហើយ។ ព្រះយេស៊ូវមិនចាំបាច់ធ្វើជាសាក្សីអោយខ្លួនទ្រង់ទេ តែមនុស្សជាច្រើនអាចធ្វើជាសាក្សីជំនួសទ្រង់បាន។ ក្រោយពីវាយ ជេរប្រមាថដល់ព្រះយេស៊ូវដោយព្រោះទ្រង់បាននិយាយការពិត និងធ្វើអោយពួកគេគ្មានអ្វីតបតនឹងទ្រង់នោះទេ បន្ទាប់មកពួកគេក៍បញ្ចូនព្រះយេស៊ូវទៅជួបនឹងលោកកៃផាម្ដងវិញ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុមនៅថ្ងៃនេះ ....................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលតាមបង្គាប់ទ្រង់។ ....................................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកខ្ញុំ? ....................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ....................................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer