Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចូរឲ្យស្រលាញ់គ្នាទោវិញទៅមក យ៉ូហាន 15:17-27 21 May 2026

by | May 19, 2026 | QT Books

១៧ ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។១៨ បើ​សិន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន ១៩ បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ ២០ ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ ២១ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ ២២ បើ​សិន​ជា​ខ្ញុំ​មិន​បាន​មក​និយាយ​នឹង​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ​គេ​គ្មាន​សេចក្តី​ដោះ​សា​ចំពោះ​បាប​របស់​ខ្លួន​សោះ ២៣ អ្នក​ណា​ដែល​ស្អប់​ខ្ញុំ នោះ​ក៏​ស្អប់​ដល់​ព្រះវរបិតា​ខ្ញុំ​ដែរ ២៤ បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ​ឡើយ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ នឹង​ព្រះវរបិតា​របស់​ខ្ញុំ​ដែរ ២៥ នោះ​ដើម្បី​ឲ្យ​សេចក្តី ដែល​ចែង​ទុក​មក ក្នុង​ក្រឹត្យវិន័យ​របស់​គេ​បានសំរេច ដែល​ថា «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ» ២៦ ប៉ុន្តែ​កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញ​ពី​ព្រះវរបិតា​មក ព្រះអង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ២៧ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ តាំង​តែ​ពី​ដើម​មក

ការយល់ដឹងពីអត្ថបទ

ទោះជាយ៉ាងណាការរួមសម្ពន្ធភាពជាមួយព្រះយេស៊ូវនឹងធ្វើអោយសិស្សព្រះអង្គទទួលរងទុក្ខខ្លះៗ ពីព្រោះមនុស្សនឹងស្អប់ពួកគេ ដូចជាស្អប់ព្រះយេស៊ូវដែរ។ការស្មោះត្រង់របស់ពួកគេចំពោះព្រះអង្គ នឹងធ្វើអោយគេទទួលការបៀតបៀន។ ការបង្រៀន និងកិច្ចការដែលព្រះយេស៊ូវធ្វើ បានបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គមកពីព្រះជាម្ចាស់។ អ្នកដែលស្ដាប់ និងឃើញទ្រង់គេគ្មានការដោះសារឡើយ។ជាការពិតពេលដែលគេបានស្គាល់ព្រះយេស៊ូវច្បាស់ គេនឹងមានការខ្មាសអៀននឹងកំហុសរបស់ខ្លួន។ពួកគេអាចនឹងអះអាងថា ពួកគេជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ប៉ុន្ដែប្រសិនបើពួកគេស្អប់ព្រះយេស៊ូវ នោះមានន័យថាពួកគេបានស្អប់ព្រះយេស៊ូវដែរ។ពួកសិស្សរបស់ព្រះយេស៊ូវក៍បានឮព្រះបន្ទូលនិងបានឃើញកិច្ចការរបស់ព្រះអង្គធ្វើដែរ ហើយគេក៍បានជឿទ្រង់ដែរ។ហេតុនេះហើយពួកគេប្រាកដបានទទួលជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេធ្វើបន្ទាល់ពីព្រះយេស៊ូវក្នុងគ្រាលំបាកដែលកំពុងរងចាំ នាពេលអនាគត។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

…………………………………………………………………………………………………………………………………………………………….។

២. ប្រសិនកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………….។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more