ព្រះអង្គដែលបានស្រលាញ់ខ្ញុំ យ៉ូហាន 15:9-16 20 May 2026

៩ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ ១០ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ ១១ ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង ១២ នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ១៣ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ ១៤ បើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ ១៥ ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក ១៦ មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលអ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ ការយល់ដឹងពីអត្ថបទ ប្រសិនជាពួកគេជាសាវករបស់ព្រះយេស៊ូវពិតប្រាកដ ពួកគេត្រូវបញ្ចាក់ថាតាមរយៈផលផ្លែដែលពួកគេបង្កើតដោយសារតែសម្ពន្ធភាពជាមួយនឹងព្រះយេស៊ូវ។ក្នុងចំណោមផលផ្លែទាំងនោះគឺការស្ដាប់បង្គាប់ សេចក្ដីស្រលាញ់ អំណរ និងប្រសិទ្ធភាពនៃការអធិស្ឋាន។ ព្រះយេស៊ូវចង់អោយសិស្សរបស់ទ្រង់បានបម្រើទ្រង់ដោយស្ម័គចិត្ដ ដោយក្ដីស្រលាញ់ និងយល់ច្បាស់ពីកិច្ចការរបស់ទ្រង់។ដោយហេតុនេះហើយទើបព្រះយេស៊ូវបានជ្រើសរើសសាវកទាំង១២នាក់ ហើយហ្វឹកហ្វឺនពួកគេអោយស្គាល់ផ្លូវរបស់ទ្រង់។បើពួកគេបម្រើព្រះអង្គដោយស្គាល់បំណងព្រះហឫទ័យទ្រង់ច្បាស់ហើយដោយក្ដីស្រលាញ់ ហានលះបង់ខ្លួនដើម្បីពន្ធកិច្ច ពួកគេអាចនឹងឃើញពីផលផ្លែដែលស្ថិតនៅអស់កល្បជានិច្ចតរៀងទៅ។ ព្រះបន្ទូលដែលប្រទានមកនៅថ្ងៃនេះ .........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាម។ .........................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់កូន? .........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .........................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer