Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ យ៉ូហាន 16:1-14 22 May 2026

by | May 20, 2026 | QT Books

 ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្តឡើយ  គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ  គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរបិតា​ឬ​ខ្ញុំ​ទេ  តែ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ។ តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ  ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្តី​ទាំង​នេះ  ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក  កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិត ហើយ​ពី​សេចក្តី​ជំនុំជំរះ  គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ១០ ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ ១១ និង​ពី​សេចក្តី​ជំនុំជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។១២ ខ្ញុំ​នៅ​មាន​សេចក្តី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ១៣ កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក ១៤ ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្តី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា

ការយល់ដឹងពីអត្ថបទ

កាលណាព្រះយេស៊ូវគង់នៅជាមួយសិស្សរបស់ទ្រង់ កម្លាំងប្រឆាំងទាំងអស់គឺសំដៅទៅលើព្រះអង្គតែមួយគត់ មិនសំដៅទៅលើពួកគេទេ ប៉ុន្ដែនៅពេលព្រះអង្គរៀបនឹងចាកចេញពីពួកគេ ព្រះអង្គបា្រប់អោយពួកគេដឹងថា ការស្អប់ខ្ពើមនេះនឹងបែរទៅរកពួកគេវិញ។ ទោះជាយ៉ាងណា ព្រោះតែការឈឺចាប់របស់គេចំពោះការចាក់ចេញរបស់ព្រះយេស៊ូវពួកគេមិនយល់ពីការដែលទ្រង់បានប្រាប់ទេ ហើយក៍មើលមិនឃើញនៅអំណររបស់ព្រះយេស៊ូវពេលទ្រង់រួមសម្ពន្ធមេត្រីជាមួយព្រះវរបិតាទ្រង់ដែរ។ នៅពេលព្រះយេស៊ូវចាក់ចេញពីពួកគេទៅព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់នៅជាមួយពួកគេជំនួសព្រះអង្គ មកការពារពួកគេ និងបង្ហាញនៅអ្វីដែលប្រឆាំងនឹងពួកគេ។ព្រះវិញ្ញាណនឹងបង្ហាញមនុស្សនៅជុំវិញពិភពលោកថា គេបានបានធ្វើខុសតាមរយៈកត្ដាបីយ៉ាងគឺ អំពើបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។ព្រះនឹងបង្ហាញអោយឃើញថា អំពើបាបគឺជាមូលហេតុរារាំងពួកគេមិនអោយជឿព្រះ គឺមិនអោយជឿថា ការសុគតរបស់ទ្រង់គឺជាផ្លូវនាំទៅរកព្រះវរបិតាទេ មិនអោយជឿពីដំណើរដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយយាងទៅឋានសួគ៌ និងការយាងមកវីញដើម្បីជំនុំជម្រះមនុស្សមានបាបគឺជារឿងពិតប្រាកដ ពីព្រោះការសុគតរបស់ព្រះយេស៊ូវធ្វើអោយព្រះអង្គមានជ័យជម្នះលើអារក្សសាតាំង។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលតាម។

……………………………………………………………………………………………………………………………………………………………………..។

២.ប្រសិនបើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………..។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more