Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទ្រង់ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត យ៉ូហាន 14:1-12 15 May 2026

by | May 15, 2026 | QT Books

 កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ  នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា  បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ  ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ  ថូម៉ាស​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន  ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ  បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង  ភីលីព​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ  ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ ១០ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ១១ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតាហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ ១២ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា

ការយល់ដឹងពីអត្ថបទ

ពេលនេះពួកសិស្សបានដឹងច្បាស់ព្រះយេស៊ូវនឹងត្រូវសុគត ហេតុនេះហើយទើបព្រះយេស៊ូវបានលួងលោមពួកគេដោយព្រះបន្ទូលថា ព្រះអង្គយាងទៅឯព្រះវរបិតា ដើម្បីរៀបចំកន្លែងសម្រាប់ពួកគេរស់នៅអស់កល្បជានិច្ច ហើយថ្ងៃមួយ ព្រះនឹងយាងមកទទួលពួកគេទៅនៅជាមួយជានិរន្ដរ៍។ព្រះតែងប្រាប់ពួកគេជាញឹកញាប់ថា បើពួកគេដើរតាមព្រះអង្គដោយស្មោះត្រង់ពួកគេនឹងទទួលបានជ័យជម្នះក្នុងថ្ងៃចុងក្រោយជាមិនខានឡើយ។ លោកថូម៉ាសយល់ច្រឡំក្នុងរឿងនេះ គាត់គិតថា ព្រះយេស៊ូវមានបន្ទូលអំពីទីកន្លែង និងការធ្វើដំណើរខាងផ្នែកសាច់ឈាម។គាត់ចង់អោយព្រះយេស៊ូវបង្ហាញផ្លូវគាត់ ដើម្បីកុំអោយពួកគេពិបាកដើររកព្រះអង្គ។ព្រះបានពន្យល់ថា ផ្លូវទៅឯព្រះវរបិតាគឺតាមរយៈព្រះរាជបុត្រា។ព្រះអង្គបាននាំមកនៅសេចក្ដីពិតពីព្រះជាម្ចាស់ និងជីវិតអស់កល្បជានិច្ចមកអោយមនុស្ស បើពួកគេស្គាល់ព្រះអង្គគឺមានន័យថាគេស្គាល់ព្រះវរបិតាដែរ។លោកភីលីពក៍យល់ច្រឡំដែរ គាត់ចង់បានការបើកសម្ដែងជាពិសេសគឺគាត់ចង់ឃើញព្រះវរបិតា ទោះបីជាគាត់គួរតែដឹងតាមរយៈការរស់នៅជាមួយនឹងព្រះយេស៊ូវអស់បីឆ្នាំនោះថា ព្រះយេស៊ូវនិងព្រះវរបិតាមានសម្ពន្ធភាពរួមដែលមិនអាចកាត់ផ្ដាច់បានក៍ដោយ។ព្រះបន្ទូលនិងសកម្មភាពរបស់ព្រះយេស៊ូវគឺជាព្រះបន្ទូលនិងសកម្មភាពរបស់ព្រះវរបិតាដែរ។

ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាម។

……………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………….។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more