| ១៣ កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរស់ផ្អែមដល់មាត់ឯងផង ១៤ គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយ។១៥ នែ មនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ ១៦ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ ទៅក្នុងសេចក្តីអន្តរាយវិញ។១៧ កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ ១៨ ក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចទ្រង់បង្វែរសេចក្តីក្រោធចេញពីអ្នកនោះវិញ។១៩ កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ ២០ ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។២១ កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ ២២ ដ្បិតសេចក្តីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន។ ការយល់ដឹងពីអត្ថបទ ចំពោះមនុស្សដែលបានអនុវត្ដន៍តាមការបង្រៀនរបស់ប្រាជ្ញានឹងបានទទួលផលជាផ្លែផ្កាយ៉ាងល្អ។ មនុស្សសុចរិតមិនចាំបាច់រៀបចំគម្រោងការ ដើម្បីនឹងផ្ដួលរំលំមនុស្សទុច្ចរិតឡើយ ពីព្រោះមហន្ដរាយរបស់មនុស្សទុច្ចរិតនឹងកើតឡើងដោយខ្លួនឯង។ មនុស្សសុចរិតអាចយកឈ្នះលើការលំបាកបាន ប៉ុន្ដែមនុស្សទុច្ចរិតវិញមិនអាចទ្រាំបានទេ។ពួកមនុស្សទុច្ចរិតនឹងត្រូវដួលរំលំជាប្រាកដ ប៉ុន្ដែមនុស្សសុចរិតមិនត្រូវសប្បាយចិត្ដនោះទេ។គេគួរតែថ្វាយការគោរពចំពោះព្រះជាម្ចាស់និងអ្នកដឹកនាំសង្គម។ ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ ……………………………………………………………………………………………………………………………………………………………….។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។ ……………………………………………………………………………………………………………………………………………………………….។ ២. តាមរយៈខគម្ពីរនៅថ្ងៃនេះ ព្រះអម្ចាស់បានសន្យាថានឹងប្រទានអ្វីមកខ្ញុំ? ……………………………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន ……………………………………………………………………………………………………………………………………………………………….។
|
លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026
១ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា ២ រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ ច្បាំងនឹងក្រុងយេរូសាឡិម...




