Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត សុភាសិត 24:1-12 1 May 2026

by | May 2, 2026 | QT Books

កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ  ដ្បិត​ចិត្ត​គេ​គិតគូរ​តែ​កាល​សង្កត់សង្កិន​ទទេ ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្តី​ប្រទូសរ៉ាយ។ ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយសារ​ប្រាជ្ញា ហើយ​គឺ​ដោយសារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំមួន  ហើយ​ដោយសារ​ដំរិះ នោះ​បន្ទប់​ទាំងឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។ មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន​នោះ​ទើប​បាន​ជ័យជំនះ។ ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងីល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។អ្នក​ណា​ដែល​គិតគូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។ គំនិត​គិត​ពី​សេចក្តីចំកួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើលងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំងឡាយ។១០ បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ។១១ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹកនាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំងរា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សំឡាប់ចុះ ១២ បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំងឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។

ការយល់ដឹងពីអត្ថបទ

គម្រោងបំផ្លាញ់របស់មនុស្សអាក្រក់ វាផ្ទុយពីគម្រោងនៃការសាងសង់របស់មនុស្សឆ្លាត។ការកសាងជីវិតប្រកបដោយប្រាជ្ញាប្រៀបបានទៅនឹងផ្ទះដែលគេសង់យ៉ាងរឹងមាំហើយតុតែងលម្អយ៉ាងប្រណិតអញ្ជឹងដែរ។ប្រាជ្ញាជួយអោយមនុស្សមានកម្លាំង និងជ័យជម្នះពិតប្រាកដ ប៉ុន្ដែភាពល្ងីល្ងើគ្មានប្រយោជន៍អ្វីទាំងអស់សូម្បីជាពាក្យសម្ដីដែលមានន័យសម្រាប់ប្រជារាស្ដ្រទូទៅក៍ដោយ(ក្នុងសម័យបុរាណប្រជារាស្ដ្រចូលចិត្ដប្រមូលផ្ដុំគ្នានៅទីវាលខាងក្នុងកំផែងក្រុង នៅទីនោះគេជជែកគ្នាពីរឿងរ៉ាវសង្គម កិច្ចការជំនួញ និងភាពយុត្ដិធម៌)។អ្នកដែលតែងតែរៀបចំគម្រោងការអាក្រក់ ឬក៍ប្រមាថអ្នកដទៃគឺជាពួកអ្នកគំរាមកំហែងសង្គម។ពួកគេជាមនុស្សកំសាកដែលចុះចាញ់អ្វីៗងាយៗ ឬដូចជាពួកមនុស្សមិនព្រមជួយអ្នករងគ្រោះនិងអ្នកទន់ខ្សោយ ដោយនិយាយថា គេមិនបានដឹងពីបញ្ហានោះទេ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………។

១.ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលស្តាប់តាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………….។

២. តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីដល់ខ្ញុំ តាមរយៈខគម្ពីរនេះ?

……………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more