| ១ កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយ ក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរ ២ ដ្បិតចិត្តគេគិតគូរតែកាលសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្តីប្រទូសរ៉ាយ។៣ ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន ៤ ហើយដោយសារដំរិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។៥ មនុស្សមានប្រាជ្ញាក៏មានកំឡាំងច្រើន អើ មនុស្សដែលមានដំរិះក៏ចំរើនអំណាចខ្លួនឡើង ៦ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើននោះទើបបានជ័យជំនះ។៧ ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។៨អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។៩ គំនិតគិតពីសេចក្តីចំកួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។១០ បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។១១ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ ១២ បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។ ការយល់ដឹងពីអត្ថបទ គម្រោងបំផ្លាញ់របស់មនុស្សអាក្រក់ វាផ្ទុយពីគម្រោងនៃការសាងសង់របស់មនុស្សឆ្លាត។ការកសាងជីវិតប្រកបដោយប្រាជ្ញាប្រៀបបានទៅនឹងផ្ទះដែលគេសង់យ៉ាងរឹងមាំហើយតុតែងលម្អយ៉ាងប្រណិតអញ្ជឹងដែរ។ប្រាជ្ញាជួយអោយមនុស្សមានកម្លាំង និងជ័យជម្នះពិតប្រាកដ ប៉ុន្ដែភាពល្ងីល្ងើគ្មានប្រយោជន៍អ្វីទាំងអស់សូម្បីជាពាក្យសម្ដីដែលមានន័យសម្រាប់ប្រជារាស្ដ្រទូទៅក៍ដោយ(ក្នុងសម័យបុរាណប្រជារាស្ដ្រចូលចិត្ដប្រមូលផ្ដុំគ្នានៅទីវាលខាងក្នុងកំផែងក្រុង នៅទីនោះគេជជែកគ្នាពីរឿងរ៉ាវសង្គម កិច្ចការជំនួញ និងភាពយុត្ដិធម៌)។អ្នកដែលតែងតែរៀបចំគម្រោងការអាក្រក់ ឬក៍ប្រមាថអ្នកដទៃគឺជាពួកអ្នកគំរាមកំហែងសង្គម។ពួកគេជាមនុស្សកំសាកដែលចុះចាញ់អ្វីៗងាយៗ ឬដូចជាពួកមនុស្សមិនព្រមជួយអ្នករងគ្រោះនិងអ្នកទន់ខ្សោយ ដោយនិយាយថា គេមិនបានដឹងពីបញ្ហានោះទេ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ………………………………………………………………………………………………………………………………………………………………………………។ ១.ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលស្តាប់តាមទ្រង់។ ……………………………………………………………………………………………………………………………………………………………………………….។ ២. តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីដល់ខ្ញុំ តាមរយៈខគម្ពីរនេះ? ……………………………………………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន ……………………………………………………………………………………………………………………………………………………………………………….។ |
ចូរត្រៀមការឯងនៅខាងក្រៅចុះ សុភាសិត 24:23-34 04 May 2026
២៣ សេចក្តីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញាដែរ គឺថា ការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ ២៤ អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា ឯងសុចរិតទេ នោះបណ្តាជននឹងប្រទេចផ្តាសាដល់អ្នកនោះ...




