Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចូររក្សាខ្លួនក្នុងប្រាជ្ញានៃព្រះ សុភាសិត 24:13-22 02 May 2026

by | May 2, 2026 | QT Books

១៣ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស់​ផ្អែម​ដល់​មាត់​ឯង​ផង ១៤ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។១៥ នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ ១៦ ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។១៧ កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ ១៨ ក្រែង​ព្រះយេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះហឫទ័យ រួច​ទ្រង់​បង្វែរ​សេចក្តី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។១៩ កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ ២០ ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។២១ កូន​អើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេពគប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ ២២ ដ្បិត​សេចក្តី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។

ការយល់ដឹងពីអត្ថបទ

ចំពោះមនុស្សដែលបានអនុវត្ដន៍តាមការបង្រៀនរបស់ប្រាជ្ញានឹងបានទទួលផលជាផ្លែផ្កាយ៉ាងល្អ។ មនុស្សសុចរិតមិនចាំបាច់រៀបចំគម្រោងការ ដើម្បីនឹងផ្ដួលរំលំមនុស្សទុច្ចរិតឡើយ ពីព្រោះមហន្ដរាយរបស់មនុស្សទុច្ចរិតនឹងកើតឡើងដោយខ្លួនឯង។ មនុស្សសុចរិតអាចយកឈ្នះលើការលំបាកបាន ប៉ុន្ដែមនុស្សទុច្ចរិតវិញមិនអាចទ្រាំបានទេ។ពួកមនុស្សទុច្ចរិតនឹងត្រូវដួលរំលំជាប្រាកដ ប៉ុន្ដែមនុស្សសុចរិតមិនត្រូវសប្បាយចិត្ដនោះទេ។គេគួរតែថ្វាយការគោរពចំពោះព្រះជាម្ចាស់និងអ្នកដឹកនាំសង្គម។

ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

……………………………………………………………………………………………………………………………………………………………….។

២. តាមរយៈខគម្ពីរនៅថ្ងៃនេះ ព្រះអម្ចាស់បានសន្យាថានឹងប្រទានអ្វីមកខ្ញុំ?

……………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………….។

 

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more