បញ្ញាត្តថ្មី យ៉ូហាន 13:31-38 30 April 2026

៣១ កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានព្រះបន្ទូលថា ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ ៣២ បើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងដំកើងកូនមនុស្សឡើងជា១រំពេចផង ៣៣ ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ ៣៤ ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ៣៥ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។៣៦ ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន ៣៧ ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់ ៣៨ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។ ការយល់ដឹងពីអត្ថបទ នៅពេលយូដាសបានចាកចេញពីបន្ទប់ជាការបញ្ជាក់ថា ការសុគតរបស់ព្រះយេស៊ូវបានមកដល់ហើយ ប៉ុន្ដែចំពោះព្រះយេស៊ូវវិញ ការនេះមិនមែនជាសំណាងអាក្រក់នោះទេ តែជាការនាំមកនូវជ័យជម្នះដ៏ធំធេងសម្រាប់ព្រះអង្គវិញ។ ការសុគតរបស់ព្រះអង្គនឹងធ្វើអោយព្រះវរបិតាបានទទួលសិរីរុងរឿងតាមរយៈការបង្ហាញយ៉ាងច្បាស់ពីសេចក្ដីស្រលាញ់ មិនអាចកាត់ថ្លៃបានរបស់ទ្រង់ ចំពោះពួកមនុស្សមានបាបទាំងប្រុសទាំងស្រី ក៍នឹងធ្វើអោយសាវកព្រះអង្គឈឺចាប់ នៅពេលដែលពួកគេត្រូវបានបំបែកចេញពីព្រះយេស៊ូវប៉ុន្ដែពួកគេមិនត្រូវបង្ហាញនូវការចងកំហឹង លាយឡំនឹងការឈឺចាប់នោះទេ ពួកគេត្រូវតែចេះអត់ទោសដោយក្ដីស្រលាញ់ ដើម្បីជាការបង្ហាញអោយមនុស្សដទៃទៀតឃើញថា ពួកគេពិតជាសិស្សរបស់ព្រះយេស៊ូវពិតប្រាកដមែន។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។ ........................................................................................................................................................................................................។ ២. តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីដល់អស់អ្នកដែលចេះស្តាប់បង្គាប់ទ្រង់? ........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ........................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer