២០ ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ ២១ គេមកឯភីលីព ជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ ២២ ភីលីពក៏ទៅប្រាប់អនទ្រេ និងភីលីពទៅទូលដល់ព្រះយេស៊ូវ ២៣ តែទ្រង់មានព្រះបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ ២៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង ២៥ អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ ២៦ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។២៧ ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ ២៨ ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ ២៩ ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់ ៣០ តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ ៣១ ឥឡូវ លោកីយ៍នេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយ៍នេះ ក៏ត្រូវបោះចោលចេញ ៣២ ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ ៣៣ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
ការយល់ដឹងពីអត្ថបទ
ក្នុងចំណោមប្រជាជនដែលធ្វើដំណើរមកចូលរួមពិធីបុណ្យរំលងនាពេលនោះមានអ្នកខ្លះគឺជាជនជាតិក្រិច ពួកគេបានចូលរួមក្នុងសាលាប្រជុំរបស់ពួកយូដាដែរ។ព្រះយេស៊ូវបានឮនៅពេលសំណូមពររបស់ពួកគេ ព្រះអង្គបានប្រកាសថា បេសកកម្មរបស់ព្រះអង្គបានមកដល់ទីបញ្ចប់ហើយ ពេលនេះព្រះអង្គកំពុងតែត្រៀមប្រគល់ព្រះជន្មរបស់ទ្រង់។ព្រះយេស៊ូវបានដឹងថា ពួកក្រិចនេះនឹងក្លាយជាផលផ្លែដំបូង ក្នុងចំណោមផលផ្លែយ៉ាងសន្ធឹកនៃពួកសាសន៍ដទៃ បន្ទាប់ពីការសុគតរបស់ទ្រង់។គ្រាប់ស្រូវត្រូវតែងាប់ ហើយកប់ទៅក្នុងងដីសិន មុននឹងដុះឡើង ហើយបញ្ចេញផលផ្លែ។ ព្រះយេស៊ូវមានការតក់ស្លុតណាស់ ពេលទ្រង់គិតពីទុក្ខវេទនាដែលទ្រង់ត្រូវទទួល ប៉ុន្ដែទ្រង់បានសម្រេចព្រះទ័យធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ។ ទ្រង់បានអធិស្ឋានថា តាមរយៈការសុគតរបស់ទ្រង់ ព្រះអង្គអាចលើកតម្កើងសិរីរុងរឿងរបស់ព្រះវរបិតា ហើយព្រះវរបិតាបានឆ្លើយតបពីស្ថានសួគ៌មកថា ព្រះអង្គនឹងឆ្លើយតបការអធិស្ឋាននេះ។ ពេលដែលពួកអ្នកឈរមើលកំពុងតែឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រះអង្គមាន ព្រះបន្ទូលថា ថ្ងៃអវសានរបស់អារក្សសាតាំងកំពុងតែខិតចូលមកជិតហើយ។តាមរយៈការសុគតនៅលើឈើឆ្កាងរបស់ព្រះអង្គ មនុស្សគ្រប់ពូជជាតិសាសន៍ទាំងអស់នឹងបានរួចផុតពីអំណាចរបស់អារក្សសាតាំង ហើយទទួលបានសេរីភាពក្នុងនគរព្រះ។
ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ
…………………………………………………………………………………………………………………………………………………………………………..។
១.ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូច្នេះ? ខ្ញុំនឹងទទួលធ្វើតាមទ្រង់?
…………………………………………………………………………………………………………………………………………………………………………..។
២. តើទ្រង់បានសន្យាថានឹងប្រទានអ្វីមកខ្ញុំ នៅពេលខ្ញុំចេះស្តាប់បង្គាប់ទ្រង់?
…………………………………………………………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
…………………………………………………………………………………………………………………………………………………………………………..




