បណ្តាជនមិនព្រមជឿព្រះយេស៊ូវ យ៉ូហាន 12:34-43 25 April 2026

៣៤ ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ ៣៥ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្តីងងឹត នោះមិនដឹងជាទៅឯណាទេ ៣៦ ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។៣៧ លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសំគាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ ៣៨ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» ៣៩ គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា ៤០ «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា» ៤១ លោកអេសាយមានប្រសាសន៍សេចក្តីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់ ៤២ ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារិស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ ៤៣ ពីព្រោះគេចូលចិត្តនឹងសេចក្តីសរសើររបស់មនុស្ស ជាជាងសេចក្តីសរសើររបស់ព្រះវិញ។ខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ ការយល់ដឹងពីអត្ថបទ ហ្វូងមនុស្សទាំងអស់បានភ្ញាក់ផ្អើលនឹងព្រះបន្ទូលរបស់ព្រះយេស៊ូវខ្លាំងណាស់ដោយទ្រង់បានហៅខ្លួនឯងថា ជាកូនមនុស្ស បើព្រះចង់មានបន្ទូលថា ទ្រង់ជាព្រះមែស៊ីនោះ ហេតុអ្វីបានជាត្រូវសុគតនៅលើឈើឆ្កាងទៅវិញ? ពួកគេគិតថា ព្រះមែស៊ីត្រូវមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ព្រះយេស៊ូវគ្មានពេលវេលាច្រើន ដើម្បីបកស្រាយហេតុផលជាមួយពួកគេទេ ប៉ុន្ដែព្រះយេស៊ូវបានដាស់តឿនពួកគេអោយទទួលជឿព្រះអង្គ ដើរនៅក្នុងពន្លឺ ក្នុងពេលដែលព្រះអង្គកំពុងតែមានព្រះជន្មលើលោកិយនេះនៅឡើយ បើមិនដូច្នោះទេ សេចក្ដីងងឹតនឹងបិតបាំងពួកគេ ហើយពួកគេនឹងត្រូវបាត់បង់ទៅនៅក្នុងភាពអន្ធកាលនោះជារៀងរហូត។ ពួកយូដាមានចិត្ដរឹងរូសណាស់ ពួកគេមិនព្រមប្រែចិត្ដដូចជាលោកអេសាយបានទាយទុកមែន។ពួកអ្នកដែលជឿលើព្រះអង្គ មិនហ៊ាននិយាយជាចំហទេ ពីព្រោះគេខ្លាចត្រូវបណ្ដេចញចេញពីសាលាប្រជុំ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ...........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ...........................................................................................................................................................................................................។ ២. តើព្រះអង្គទ្រង់សន្យាថានឹងប្រទានអ្វីមកខ្ញុំ ប្រសិនបើខ្ញុំធ្វើតាមបង្គាប់ទ្រង់? ...........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ...........................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer