ការឃុបឃិតចាប់ព្រះយេស៊ូ យ៉ូហាន 11:45-57 22 April 2026

៤៥ ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ ៤៦ តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ ៤៧ នោះពួកសង្គ្រាជ និងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ ៤៨ បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង ៤៩ មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ៥០ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ ៥១ តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះបានជាលោកទាយថាព្រះយេស៊ូវត្រូវសុគតជំនួសសាសននោះ ៥២ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះគឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ ៥៣ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ ៥៤ ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។៥៥ រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ ៥៦ ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច ៥៧ ឯពួកសង្គ្រាជ និងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។ ការយល់ដឹងពីអត្ថបទ ការកត់ត្រាអំពីប្រតិកម្មភ្លាមៗ និងអរិភាពរបស់អាជ្ញាធរយូដាក៍ដូចជាពួកសង្គ្រាជ និងពួកអ្នកដឹកនាំសាសនាមានពួកផារីស៊ីជាដើម ចំពោះការប្រោសលោកឡាសារឲ្យរស់ឡើងវិញ ដែលជាការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ទៅរកការប្រហារជីវិតព្រះយេស៊ូវ ។ ដោយខ្លាចការធ្វើអន្តរាគមន៍សំណាក់ចក្រភពរ៉ូម និងការខ្លាចបាត់បង់អំណាច ពួកគេបានប្រមូលផ្ដុំក្រុមប្រឹក្សាជាន់ខ្ពស់ដើម្បីរៀបចំផែនការសម្លាប់ព្រះយេស៊ូវ ដើម្បីអោយបានសម្រេចតាមទំនាយរបស់ហោរាដែលបានទាយទុកថាបុរសម្នាក់នឹងស្លាប់ដើម្បីប្រជាជាតិ។ ចុងបញ្ចប់ដោយភាពតានតឹងកើនឡើងមុនបុណ្យរំលង។ អាជ្ញាធរទាមទារឱ្យអ្នកណាដែលដឹងពីទីតាំងរបស់ព្រះយេស៊ូវសូមរាយការណ៍អំពីទ្រង់ ការនេះបានបង្ហាញពីសមរភូមិខាងវិញ្ញាណដ៏ខ្លាំងក្លា និងការប្រឆាំងដែលព្រះយេស៊ូវបានប្រឈមមុខ។អត្ថបទនេះបង្ហាញពីភាពហួសចិត្តចុងក្រោយ៖ ក្នុងការព្យាយាមបញ្ឈប់ព្រះយេស៊ូវដើម្បីសង្គ្រោះស្ថាប័នរបស់ពួកគេ(ពួកសង្គ្រាជនិងពួកផារីស៊ី)មេដឹកនាំសាសនាទាំងនោះបានចាប់ផ្តើមសកម្មភាពដែលនឹងនាំមកនូវការដួលរលំរបស់ពួកគេ និងបំពេញផែនការរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្គ្រោះវិញ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ..........................................................................................................................................................................................................។ ១. តើហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។ ..........................................................................................................................................................................................................។ ២. បើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើខ្ញុំនឹងទទួលបានអ្វី? ..........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន៖ ..........................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer