Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូប្រោសកូនប្រុសមន្ត្រីម្នាក់ឲ្យជា យ៉ូហាន 4:43-54 21 March 2026

by | Mar 21, 2026 | QT Books

៤៣ កន្លង​២​ថ្ងៃ​នោះ​មក ព្រះយេស៊ូវ​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​កាលីឡេ​វិញ ៤៤ ដ្បិត​ទ្រង់​ធ្វើ​បន្ទាល់​ដោយ​ព្រះអង្គ​ទ្រង់​ថា គេ​មិន​រាប់​អាន​ហោរា នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ ៤៥ ដូច្នេះ កាល​ទ្រង់​បាន​យាង​មក​ដល់​ស្រុក​កាលីឡេ​ហើយ នោះ​ពួក​អ្នក​នៅ​ស្រុក​នោះ​ក៏​ទទួល​ទ្រង់ ដោយ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្រុង​យេរូសាឡិម ក្នុង​វេលា​បុណ្យ ពី​ព្រោះ​គេ​ក៏​បាន​ទៅ​ឯ​បុណ្យ​នោះ​ដែរ។ ៤៦ រួច​មក ទ្រង់​យាង​មក​ដល់​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត គឺ​នៅ​ភូមិ​នោះ​ហើយ ដែល​ទ្រង់​ធ្វើ​ទឹក​ឲ្យ​ប្រែ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ នោះ​មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ នៅ​ឯ​កាពើណិម ៤៧ កាល​លោក​បាន​ឮ​ថា ព្រះយេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា មក​ដល់​ស្រុក​កាលីឡេ​ហើយ នោះ​លោក​ក៏​ទៅ​សូម​ទ្រង់ ឲ្យ​យាង​ចុះ​ទៅ​ប្រោស​កូន​ឲ្យ​ជា ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ ៤៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ នោះ​មិន​ព្រម​ជឿ​ទេ ៤៩ នាម៉ឺន​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់ សូម​អញ្ជើញ​ចុះ​ទៅ​ជា​ប្រញាប់ ក្រែង​កូន​ខ្ញុំ​ស្លាប់ ៥០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា អញ្ជើញ​ទៅ​ចុះ កូន​លោក​នឹង​រស់​នៅ​ទេ លោក​ក៏​ជឿ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវ ហើយ​ចេញ​ទៅ ៥១ កំពុង​ដែល​លោក​ចុះ​ទៅ ស្រាប់​តែ​ពួក​បាវ​លោក​មក​ជំរាប​ថា កូន​លោក​ជា​ហើយ ៥២ ដូច្នេះ លោក​ក៏​សួរ​គេ ពី​ពេល​ណា​ដែល​កូន​បាន​គ្រាន់​បើ គេ​ជំរាប​ថា បាត់​គ្រុន​ពី​ម៉ោង​១​ម្សិលមិញ ៥៣ នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ ៥៤ នេះ​ជា​ទី​សំគាល់​ទី​២ ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ក្នុង​ស្រុក​កាលីឡេ​វិញ។

ការយល់ដឹងពីអត្ថបទ

នៅស្រុកកាលីឡេភាគខាងជើង មានមនុស្សម្នាក់បានទទួលស្វាគមន៍ព្រះអង្គ(ព្រះយេស៊ូវ) យ៉ាងកក់ក្ដៅ និងសុទិដ្ឋិនិយម ដែលផ្ទុយទាំងស្រុងពីពួកអ្នកស្រុកយូដាតែងតែមានការសង្ស័យ។យ៉ាងណាក៍ដោយ ព្រះអង្គបានមានបន្ទូលថា អាណាចក្រព្រះអង្គដែលកំពុងតែប្រកាសនេះ មិនមែនសម្រាប់មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។នាម៉ឺនមន្ដ្រីម្នាក់នេះគឺប្រហែលគាត់បានឃើញការអស្ចារ្យដែលព្រះយេស៊ូវធ្វើជាលើកទី១នៅក្នុងពិធីមង្គលការ។នៅកន្លែងដដែលតែលទ្ធផលខុសគ្នា បុរសមន្ដ្រីរាជការម្នាក់នេះ គាត់ពិតជាមានជំនឿតែមិនខ្លាំងក្លានោះទេ គាត់ជឿជាក់លើព្រះយេស៊ូវយ៉ាងពិតប្រាកដ ដោយមិនសង្ស័យដែរ ដូច្នោះលទ្ធផលនៃជំនឿរបស់គាត់គឺកូនរបស់គាត់បានជាសះស្បើយពីរោគ៌ារ។ក្រោយមកទៀតគាត់បានទទួលជឿលើព្រះយេស៊ូវយ៉ាងពេញទំហឹងតែម្ដង រួមទាំងមនុស្សទាំងអស់នៅក្នុងគ្រួសាររបស់គាត់ផងដែរ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

​​      …………………………………………………………………………………………………………………………………………………………………………………….

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………..

២.​ តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ នៅពេលដែលខ្ញុំចេះស្តាប់បង្គាប់ទ្រង់?

…………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………….

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more