ព្រះយេស៊ូវប្រោសជនពិការម្នាក់ឲ្យជា យ៉ូហាន 5:1-18 23 March 2026

១ ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម ២ រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរ ហៅថា បេថែសដា មានសាលាសំណាក់៥ ៣ មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង ៤ ដ្បិតជួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ ៥ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ ៦ កាលព្រះយេស៊ូឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានព្រះបន្ទូលថា តើអ្នកចង់បានជាឬទេ ៧ អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ ៨ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ៩ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក ១០ ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ ១១ គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ ១២ នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ ១៣ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ១៤ ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្តីអាក្រក់ជាងនេះទៅទៀត ១៥ មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា ១៦ ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក ១៧ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ ១៨ ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។ ការយល់ដឹងពីអត្ថបទ នៅក្នុងថ្ងៃនៃបុណ្យសាសនារបស់ពួកយូដា ព្រះយេស៊ូវបានយាងទៅក្រុងយេរ៉ូសាឡិម នៅទីនោះមានស្រះទឹកមួយកន្លែង ដែលមានពួកមនុស្សខ្វាក់ មនុស្សពិការ ឬអ្នកជំងឺជាច្រើននាក់នាំគ្នាមករងចាំដោយសង្ឃឹមថា នឹងបានជាសះស្បើយតាមរយៈទឹកស្រះនេះ។ ទទឹមពេលនោះមានបុរសម្នាក់បានហៅអោយព្រះយេស៊ូវជួយនាំគ្នាចុះទៅក្នុងស្រះផង(ជួយដឹកដៃឬគ្រាក)។ព្រះយេស៊ូវបានតបនឹងសុំណូមពររបស់គាត់ដោយធ្វើអោយគាត់បានជាសះស្បើយភ្លាមមួយរំពេច។ ដោយសារថ្ងៃនេះជាថ្ងៃនៃបុណ្យសាសនា ហេតុដូច្នោះបានជាពួកអ្នកដឹកនាំសាសនាមួយចំនួនចង់ស្វែងរកមុខព្រះយេស៊ូវ។ភ្លាមៗព្រះយេស៊ូវបានដឹងថា បុរសម្នាក់នោះនឹងធ្វើអោយទ្រង់មានបញ្ហាជាមិនខានដូច្នេះព្រះយេស៊ូវដាស់តឿនគាត់អោយប្រែចិត្ដជាថ្មី។ប៉ុន្ដែបុរសនោះបែរជាផ្ដល់ដំណឹងអោយពួកអ្នកដែលស្វែងរកចាប់ទ្រង់វិញ។ នៅពេលពួកយូដាចោទប្រកាន់ព្រះយេស៊ូវថាបានធ្វើខុសក្រឹត្យវិន័យព្រោះទ្រង់បានធ្វើការនៅថ្ងៃអាទិត្យ។តែព្រះយេស៊ូវបានតបទៅគេវិញថា ព្រះវរបិតានៃខ្ញុំទ្រង់ក៍ធ្វើការនៅថ្ងៃអាទិត្យដែរ ហើយថែមទាំងធ្វើជារៀងរាល់ថ្ងៃទៀតផង ព្រះជាម្ចាស់បានផ្ដល់ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយអោយបំភ្លឺផែនដី ហើយព្រះអង្គបានការពារថែរក្សាផែនដី ព្រះអង្គក៍បានធ្វើអោយមានភ្លៀង អោយស្មៅលាស់ឡើង មិនថានៅថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតា។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ................................................................................................................................................................................................................... ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលធ្វើតាម។ ................................................................................................................................................................................................................... ២. តើព្រះអម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ នៅពេលដែលខ្ញុំបានចេះស្តាប់បង្គាប់ទ្រង់។ ................................................................................................................................................................................................................... សេចក្តីអធិស្ឋាន ....................................................................................................................................................................................................................
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer