១៦ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរទៅហៅប្តីនាងមកឯណេះ ១៧ ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្តីទេ រួចព្រះយេស៊ូវមានព្រះបន្ទូលថា ដែលនាងថា គ្មានប្តី នោះថាត្រូវហើយ ១៨ ដ្បិតនាងបានមានប្តី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្តីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ ១៩ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា ២០ ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ២១ ព្រះយេស៊ូវមានព្រះបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ ២២ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា ២៣ តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ២៤ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ ២៥ ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ២៦ ព្រះយេស៊ូវមានព្រះបន្ទូលថានោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
ការយល់ដឹងពីអត្ថបទ
ស្ដ្រីសាសន៍សាម៉ារីនោះគួរតែទទួលស្គាល់អំពើបាបរបស់ខ្លួនជាមុនសិន មុននឹងនាងទទួលបាននៅភាពស្កប់ស្កល់ខាងឯព្រលឹងវិញ្ញាណ។ដូច្នេះព្រះយេស៊ូវបានចាប់ផ្ដើមមានបន្ទូលពីអាពាហ៍ពិពាហ៍របស់នាងកន្លងមក។ដំបូងនាងព្យាយាមលាក់បាំងនឹងទ្រង់អំពីអំពើបាបរបស់ខ្លួននាង ប៉ុន្ដែព្រះយេស៊ូវបានបើកបង្ហាញរឿងរ៉ាវទាំងអស់របស់នាងយ៉ាងច្បាស់ ធ្វើអោយនាងបានដឹងខ្លួនថា នាងកំពុងនៅចំពោះមុខមនុស្សម្នាក់ដែលបានដឹងពីរឿងរ៉ាវពីអតីតទាំងអស់របស់នាង។ ហេតុនោះហើយទើបនាងបានបង្វែរការពិភាក្សាទៅជានិយាយអំពីរឿងសាសនាដែលពាក់ព័ន្ធពីរឿងជម្លោះរវាងសាសន៍យូដា និងសាសន៍សាម៉ារីក្នុងអតីតកាល។តែព្រះយេស៊ូវបានបកស្រាយថា រឿងជាតិសាសន៍មិនមែនជារឿងសំខាន់នោះទេ តែជារឿងនៃការមានទំនាក់ទំនងយ៉ាងត្រឹមត្រូវក្នុងចិត្ដគំនិតរបស់យើងចំពោះព្រះជាម្ចាស់វិញទេតើ។ ដូច្នេះស្ដ្រីម្នាក់នោះបានយល់ថា ការពិភាក្សានេះបានឈានទៅរកអ្វីដែលនាងមិនធ្លាប់បានដឹងសោះ នាងព្យាយាមបញ្ចប់វាដោយនិយាយថា នាងនឹងរង់ចាំព្រះមែស៊ីយាងមក ហើយសុំអោយព្រះអង្គពន្យល់រឿងរ៉ាវរបស់នាងទាំងអស់។ព្រះយេស៊ូវបានឆ្លើយតបទៅនាងវិញថា ព្រះមែស៊ីកំពុងតែនិយាយជាមួយនាងហើយ។
ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ
……………………………………………………………………………………………………………………………………………………………………………..
១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ?
……………………………………………………………………………………………………………………………………………………………………………..
២. តើព្រះទ្រង់សន្យាថានឹងប្រទានអ្វីមកខ្ញុំ?
……………………………………………………………………………………………………………………………………………………………………………..
សេចក្តីអធិស្ឋាន
……………………………………………………………………………………………………………………………………………………………………………..




