ព្រះយេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារី យ៉ូហាន 4:1-15 18 March 2026

១ ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត ២ (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) ៣ នោះទ្រង់យាងក៏ចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ ៤ ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី ៥ ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារីហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន ៦ នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ ៧ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង ៨ ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ ៩ ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) ១០ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង ១១ ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក ១២ តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ និងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី ១៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត ១៤ តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច ១៥ ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត ការយល់ដឹងពីអត្ថបទ ពួកផារិស៊ីបានឃើញហ្វូងមនុស្សជាច្រើនដើរតាមព្រះយេស៊ូវ ដូច្នេះពួកគេបានបង្កើនការយកចិត្ដទុកដាក់លើទ្រង់ជាខ្លាំង។ ការពិតទៅពួកផារិស៊ីមានចិត្ដច្រណែននឹងព្រះយេស៊ូវ ហើយមិនយូរទេ ពួកនេះនឹងប្រព្រឹត្ដអំពើហឹង្សាលើទ្រង់ជាមិនខាន។ ដូច្នេះព្រះយេស៊ូវបានប្ដូរព្រះទ័យយាងពីស្រុកយូដា ទៅស្រុកកាលីឡេវិញ។ពេលទៅដល់ស្រុកសាម៉ារី ព្រះយេស៊ូវបានចូលទៅនិយាយជាមួយស្រ្ដីម្នាក់ដែលជាសាសន៍សាម៉ារីនៅក្បែរអណ្ដូងទឹក។បញ្ហារបស់ស្ដ្រីម្នាក់នោះមិនខុសគ្នាពីបញ្ហារបស់លោកនីកូដែមឡើយ។ ពីព្រោះនាងបានបកស្រាយព្រះបន្ទូលរបស់ទ្រង់តាមអត្ថន័យត្រង់មិនមែនជាន័យប្រៀបធៀបទេ។នាងមិនយល់ន័យពីពាក្យថា ទឹករស់ ដែលព្រះយេស៊ូវចង់អោយទៅនាង ដ្បិតទ្រង់មិនបាននិយាយសំដៅទៅចំពោះទឹកធម្មតានោះទេ គឺទ្រង់ចង់សំដៅទៅលើរឿងជីវិតអស់កល្បជានិច្ចវិញ។ ប្រសិននាងទទួលយកអ្វីដែលព្រះយេស៊ូវបានអោយទៅនាងនោះ នាងនឹងរស់នៅក្នុងជីវិតស្កប់ស្កល់រហូត។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ................................................................................................................................................................................................................ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងស្តាប់បង្គាប់ទ្រង់។ ................................................................................................................................................................................................................ ២. តើព្រះអម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ? ................................................................................................................................................................................................................ សេចក្តីអធិស្ឋាន៖ ................................................................................................................................................................................................................
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer