Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

គ្រប់ទាំងអស់បានប្រទានមកក្នុងព្រះហស្តទ្រង់ យ៉ូហាន 3:31-36 17 March 2026

by | Mar 16, 2026 | QT Books

៣១ ព្រះអង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះអង្គ​ដែល​យាង​មក​ពី​ស្ថានសួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់ ៣២ ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់​ទេ ៣៣ អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ​ទ្រង់​ពិត​ត្រង់​មែន ៣៤ ដ្បិត​ព្រះអង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​ព្រះបន្ទូល​តាម​ព្រះបន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ប្រទាន​ព្រះវិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ ៣៥ ឯ​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ព្រះរាជបុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះហស្ត​ទ្រង់ ៣៦ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះរាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

ការយល់ដឹងពីអត្ថបទ

លោកយ៉ូហាន គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលកើតមកក្នុងពិភពលោកដូចជាមនុស្សដទៃទៀតដែរ ប៉ុន្ដែព្រះយេស៊ូវវិញបានយាងមកពីស្ថានសួគ៌ ព្រះអង្គជាព្រះបន្ទូលដែលមកពីព្រះជាម្ចាស់។មនុស្សភាគច្រើនបដិសេធព្រះអង្គ ដែលជាអ្នកនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្ដែមានមនុស្សខ្លះបានជឿដល់ព្រះអង្គ។ព្រះជាម្ចាស់បានធ្វើអោយពិភពលោកស្គាល់ព្រះអង្គតាមរយៈព្រះយេស៊ូវ ហើយព្រះយេស៊ូវបានធ្វើកិច្ចការរបស់ព្រះអង្គសម្រេចដោយជោគជ័យ ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅជាមួយព្រះអង្គ។អ្នកដែលស្ដាប់សេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ហើយទទួលជឿព្រះអង្គ នោះបានបង្ហាញថា គេជឿដល់ព្រះជាម្ចាស់ ប៉ុន្ដែអ្នកដែលបដិសេធនឹងសេចក្ដីបង្រៀននេះ បានដាក់ខ្លួនឯងអោយស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់វិញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………..

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………..

២. តើព្រះអង្គទ្រង់សន្យាថានឹងប្រទានអ្វីដល់ទូលបង្គំ ?

……………………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន៖

……………………………………………………………………………………………………………………………………………………………………………………..

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more