Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30 16 March 2026

by | Mar 12, 2026 | QT Books

២២ ក្រោយ​នោះ​មក ព្រះយេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ផង ២៣ ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​ផង ២៤ ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ ២៥ វេលា​នោះ ពួក​សិស្ស​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត ២៦ រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ ២៧ យ៉ូហាន​ឆ្លើយ​ថា គ្មាន​មនុស្ស​ណា​អាច​នឹង​ទទួល​អ្វី​បាន​ទេ លើក​តែ​បាន​ប្រទាន​ពី​ស្ថានសួគ៌​មក​ឲ្យ​ប៉ុណ្ណោះ ២៨ ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ ២៩ អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្តី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀបការ នោះ​ក៏​មាន​សេចក្តី​អំណរ​អរ​ឡើង ដោយសារ​សំឡេង​ប្តី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្តី​អំណរ​របស់​ខ្ញុំ​បាន​ពោរពេញ​ហើយ ៣០ ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ

 ការយល់ដឹងពីអត្ថបទ

អត្ថបទបានផ្តោតលើការបន្ទាបខ្លួនរបស់លោកយ៉ូហានបាទីស្ទ នៅពេលដែលគាត់ទទួលស្គាល់ដោយរីករាយនូវតួនាទីរបស់គាត់ដែលជាអ្នករៀបចំផ្លូវថ្វាយព្រះយេស៊ូវ ដោយបង្រៀនពួកសិស្សរបស់គាត់ថា កិច្ចបម្រើសម្រាប់ព្រះយេស៊ូវត្រូវតែរីកចម្រើនខណៈពេលដែលកិច្ចការរបស់គាត់កំពុងធ្វើបានចុះខ្សោយ គាត់ក៍បានសង្កត់ទៀតថាសិទ្ធិអំណាចទាំងអស់របស់ព្រះយេស៊ូវគឺមកពីស្ថានសួគ៌ ហើយថាគោលដៅចុងក្រោយរបស់គាត់គឺដើម្បីចង្អុលបង្ហាញមនុស្សបែរទៅរកព្រះគ្រីស្ទ មិនមែនរាល់អ្វីៗដែលគាត់បង្រៀនគឺសម្រាប់ខ្លួនគាត់ផ្ទាល់ឡើយ។ ហើយនៅក្នុងមេរៀនគឺបានបង្រៀនយើងថា ក្នុងការបម្រើព្រះជាម្ចាស់គឺមិនត្រូវគិតពីប្រយោជន៍ផ្ទាល់ខ្លួនយើងឡើយ តែត្រូវផ្តល់អាទិភាពខ្ពស់លើការបម្រើព្រះយេស៊ូវគ្រីស្ទវិញ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………….

១. តើហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមព្រះបន្ទូលទ្រង់។

………………………………………………………………………………………………………………………………………………………………………………………….

២.តើព្រះទ្រង់ប្រទានសន្យាអ្វីមកខ្ញុំ បន្ទាប់ពីខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់?

………………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធិស្ឋាន៖

………………………………………………………………………………………………………………………………………………………………………………………….

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more