Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ការដាក់ទោសជនជាតិខាល់ដេ (ត) ហាបាគុក 2:5-14 07 March 2026

by | Mar 5, 2026 | QT Books

 ១​ទៀត ដែល​ស្រា​ទំពាំងបាយជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្តី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែតឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជនជាតិ​ទាំងឡាយ​ទុក​សំរាប់​ខ្លួន​ដែរ ៦ ឯ​ពួក​ទាំង​នោះតើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀបធៀប និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ ៧ តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា​១​រំពេច និង​ពួក​១​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ នោះ​ឯង​នឹង​ត្រូវ​ជា​របឹប​ដល់​គេ​វិញ ៨ ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជនជាតិ​ទាំងឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។ វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្តី​អាក្រក់ ១០ ឯង​គិតគូរ​បង្កើត​សេចក្តី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់ផ្តិល​ជនជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ ១១ ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។ ១២ វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត ១៣ មើល ដែល​ជនជាតិ​ទាំងឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទេ​ឬ ១៤ ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរីល្អ​នៃ​ព្រះយេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។

ការយល់ពីអត្ថបទ៖

លោកហោរាហាបាគូកបានប្រកាសថ្កោលទោសដល់មនុស្សដោយលើកយកការអាក្រក់៥យ៉ាងដែលព្រះចំបាច់ដាក់ទណ្ឌកម្មដល់ពួកគេ។គាត់បានចាប់ថ្កោលទោសដោយពាក្យថា៖”វេទនាដល់មនុស្ស វេទនាដល់អ្នកណា…” (សម្រាយថា អ្នកមុខជា…) ពួកមនុស្សទុច្ចរិតនៅត្រង់នេះប្រហែលសំដៅទៅលើពួកបាប៊ីឡូន ប៉ុន្ដែចំពោះការផ្ដន្ទាទោសនោះសំដៅទៅលើពួកយូដាវិញ។តាមពិតគឺមានន័យសម្រាប់មនុស្សគ្រប់ជំនាន់ និងគ្រប់ពូជសាសន៍។លោកហាបាគូកបានប្រៀបធៀបពួកបាប៊ីឡូនទៅនឹងពួកចងការប្រាក់ ដែលជាមូលហេតុសំខាន់បណ្ដាលអោយមានអំពើអយុត្ដិធម៌ និងភាពក្រីក្រក្នុងសង្គមកើតឡើង។ពួកនេះគេចងការប្រាក់យ៉ាងខ្ពស់រហូតដល់កូនបំណុលមិនអាចសងវិញបាន។បន្ទាប់មកពួកគេក៍ចាប់មនុស្សយកធ្វើជាថ្នូរ ដើម្បីបង្កើនអំណាចរបស់គេ។តែថ្ងៃមួយពួកទាសករទាំងនេះនឹងក្រោកឡើងបះបោរ ហើយវាយរម្លំម្ចាស់បំណុលរបស់ពួកគេមិនអោយដឹងខ្លួនជាមុនទេ។ពួកគេនឹងតបស្នងទៅម្ចាស់បំណុលវិញដូចដែលម្ចាស់បំណុលធ្លាប់បានធ្វើមកលើរូបពួកគេដែរ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………

១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។

…………………………………………………………………………………………………………………………………………………………………………………

២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកខ្ញុំ?

…………………………………………………………………………………………………………………………………………………………………………………

សេចក្តីអធិស្ឋាន៖

              ……………………………………………………………………………………………………………………………………………………………………………….

 

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more