Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

by | Mar 4, 2026 | QT Books

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយផ្ចាល ១៣ ទ្រង់​មាន​ព្រះនេត្រ​បរិសុទ្ធ​ក្រៃលែង និង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ ១៤ គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់គ្រង​រក្សា​សោះ ១៥ គេ​ស្ទួច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ​គេ​មាន​ចិត្ត​រីករាយ ហើយ​អរ​សប្បាយ ១៦ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញបូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយសារ​របស់​ទាំង​នោះ ១៧ ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។  ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា ២ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ៣ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។  មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយសារសេចក្តី​ជំនឿ​របស់​ខ្លួន

ការយល់ដឹងពីអត្ថបទ

ត្រង់នេះលោកហាបាគូកបានឆ្លើយតបទៅកាន់ព្រះជាម្ចាស់ថា បើសិនជាពួកកូនចៅយូដាជាប្រជារាស្ដ្ររបស់ទ្រង់រហូតទៅ ហើយបើព្រះទ្រង់បរិសុទ្ធពិតមែន ហេតុអ្វីព្រះអង្គប្រើពួកបាប៊ីឡូនមកដាក់ទណ្ឌកម្មដល់រាស្ដ្រទ្រង់បែបនេះទាំងពួកបាប៊ីឡូនអាក្រក់ជាងយូដាទៅទៀតនោះ?។តាមខ្ញុំដឹង លោកហាបាគូកមានអារម្មណ៍ថា ព្រះជាម្ចាស់ក៍ដូចជាពួកបាប៊ីឡូនដែរ។ ពួកបាប៊ីឡូនបានប្រព្រឹត្ដដាក់សាសន៍ដទៃប្រៀបដូចជាសត្វត្រីនៅក្នុងសមុទ្រ ដែលសម្រាប់ពួកគេនេសាទលេងអញ្ជឹងដែរ ប្រសិនជាពួកគេស្រេកឃ្លាន។ពិតណាស់ពួកបាប៊ីឡូនជាពួកដែលស្រេកឃ្លានក្នុងការធ្វើសង្គ្រាម កាប់សម្លាប់ ឆក់ប្លន់គេឯងមិនចេះឈប់ឈរឡើយ។បន្ទាប់ពីលោកហាបាគូកបាននិយាយរៀបរាប់អំពីរឿងក្នុងចិត្ដលោកអស់ហើយ លោកក៍នៅស្ងៀមរងចាំចម្លើយពីព្រះជាម្ចាស់វិញម្ដង។ពេលនោះគាត់បានទទួលចម្លើយថា ពួកបាប៊ីឡូននឹងដួលរលំដោយសារតែចិត្ដលោភលន់ អំនួត និងការប្រើហឹង្សាជាមិនខានឡើយ។នៅថ្ងៃមួយព្រះជាម្ចាស់នឹងជំនុំជម្រះពួកគេយ៉ាងពិតប្រាកដ។អំពើទុច្ចរិតតែងតែនាំមកនៅបរាជ័យនូវទីបំផុតជាមិនខានឡើយ។ហើយសេចក្ដីយុត្ដិធម៌និងសេចក្ដីសុចរិតតែងនាំមកនៅជ័យជម្នះ។មានពាក្យស្លោកមួយ គេបាននិយាយថា៖ ចិត្ដលោកភលន់គឺគ្មានព្រំដែនទេប៉ុន្ដែមនុស្សសុចរិតតែងតែរកឃើញភាពស្កប់ស្កល់ពីព្រះជាម្ចាស់វិញ

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………..

១. តើហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួល ហើយធ្វើតាម។

…………………………………………………………………………………………………………………………………………………………………………………..

២. បើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់កូន?

​ …………………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………..

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more