ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ ហាបាគុក 2:15-20 09 March 2026

១៥ វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ ១៦ ឯងឆ្អែតពេញដោយសេចក្តីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្តីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ ១៧ ដ្បិតការច្រឡោតដែលបានធ្វើដល់ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យភ្ញាក់ផង ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះផង។១៨ ឯរូបធ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្តីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ ១៩ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាស និងប្រាក់តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ ២០ ឯព្រះយេហូវ៉ា ទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ។ ការយល់ដឹងពីអត្ថបទ៖ បន្ទាប់ពីបានជ័យជម្នះលើសង្គ្រាម ពួកបាប៊ីឡូនតែងតែឆក់ប្លន់ និងបំផ្លាញទីក្រុងរបស់គេចោល ដើម្បីគោលបំណងនៃការបង្កើនអំណាច និងទ្រព្យសម្បត្ដិរបស់ខ្លួន។ ពួកបាប៊ីឡូនតែងប្រមូលទ្រព្យ និងមនុស្សពូកែៗពីគ្រប់ជាតិសាសន៍ដែលបានប្រយុទ្ធចាញ់សង្គ្រាមរបស់ខ្លួនយកទៅប្រទេសបាប៊ីឡូនទាំងអស់។ពួកបាប៊ីឡូនមិនបានដឹងថា ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើពិភពលោកទាំងមូល ហើយទីក្រុងដ៏ស្រស់ឆើតឆាយរបស់ពួកគេ នឹងត្រូវវិនាសក្នុងថ្ងៃណាមួយជាមិនខាននោះទេ។តាមពិតទៅព្រះបានប្រើបាប៊ីឡូនក្នុងការដាក់ទណ្ឌកម្មដល់ជាតិសាសន៍ផ្សេងៗ ដែលលោកហោរាហាបាគូកបានប្រៀបធៀបទៅនឹងស្រាខ្លាំងមួយកែវ ដែលធ្វើអោយមនុស្សម្នាក់ស្រវឹង។ប៉ុន្ដែបាប៊ីឡូនបានធ្វើហួសកំណត់របស់ព្រះ គេបានសម្លាប់មនុស្សដោយមិនញញើតដៃ ហើយចំអកឡកឡឺយព្រមទាំងលេងសើចចំពោះជនរងគ្រោះទៀត។ ហេតុនេះហើយព្រះនឹងរៀបចំដាក់ទណ្ឌកម្មពួកបាប៊ីឡូនវិញ។នៅចុងបញ្ចប់ព្រះបានថ្កោលទោសពួកព្រះរបស់បាប៊ីឡូន ពួកគេគិតថា រូបព្រះទាំងនោះ នាំអោយពួកគេទទួលបានជ័យជម្នះ តែរូបចំលាក់គឺគ្មានជីវិតនោះទេ គ្មានតំលៃអ្វីសោះឡើយ។ព្រះជាម្ចាស់ដែលមានព្រះជន្មរស់នឹងបង្ហាញអោយគេបានដឹងថា ព្រះអង្គតែមួយគឺជាអ្នកគ្រប់គ្រងភពផែនដីទាំងមូលនេះ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ............................................................................................................................................................................................................... ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។ ............................................................................................................................................................................................................... ២. បើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើព្រះសន្យាថានឹងប្រទានអ្វីដល់ខ្ញុំ? ............................................................................................................................................................................................................... សេចក្តីអធិស្ឋាន៖ ...............................................................................................................................................................................................................
