Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច ទំនុកដំកើង 76:1-12 03 March 2026

by | Mar 2, 2026 | QT Books

 នៅ​ស្រុក​យូដា​គេ​ស្គាល់​ព្រះ​ហើយព្រះនាម​ទ្រង់​ក៏​ធំនៅ​ក្នុង​សាសន៍​អ៊ីស្រាអែល  រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិមហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន នៅ​ទី​នោះ ទ្រង់​បាន​បំបាក់​ព្រួញ ធ្នូ ខែល និង​ដាវហើយ​អស់​ទាំង​គ្រឿង​ចំបាំង​បង់។ –បង្អង់ ៙ ទ្រង់​រុងរឿង​ឧត្តម ហើយ​មាន​លំអ​ប្រសើរជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន  ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន គេ​បាន​ត្រឡប់​ជា​រំពា​វិញគេ​បាន​ដេក​អស់​ពេល​ដេក​របស់​គេ​ហើយក្នុង​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ណា​មួយ​អាចលើក​ដៃ​ឡើង​បាន​ឡើយ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោសនោះ​ទាំង​រទេះ​ចំបាំង និង​សេះ​ផងក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា  គឺ​ទ្រង់ ទ្រង់​តែ​១​ប៉ុណ្ណោះ ដែល​គួរ​ស្ញែង​ខ្លាចកាល​ណា​ទ្រង់​មាន​សេចក្តី​ខ្ញាល់នោះ​តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់​បាន  ទ្រង់​បាន​ឲ្យ​ឮ​ពាក្យ​កាត់​ទោស​ពី​លើ​ស្ថានសួគ៌​មកផែនដី​ក៏​ភ័យ​ខ្លាច ហើយ​ស្ងៀម​ឈឹង​នៅ  គឺ​ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំជំរះប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសានៅ​ផែនដី។ –បង្អង់ ១០ ៙ ពិត​ប្រាកដ​ជា​សេចក្តី​ឃោរឃៅ​របស់​មនុស្សនឹង​សរសើរ​ទ្រង់ឯ​សំណល់​នៃ​សេចក្តី​ឃោរឃៅ នោះ​ទ្រង់​នឹង​រួបរឹត​ទុក​វិញ ១១ ចូរ​បន់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នាហើយ​លា​បំណន់​នោះ​ចុះចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច ១២  ទ្រង់​នឹង​កាត់​វិញ្ញាណ​នៃ​ពួក​ត្រកូល​ខ្ពស់​ចេញទ្រង់​ជា​ទី​គួរ​តក់ស្លុត ដល់​ពួក​ក្សត្រ​នៅ​ផែនដី។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

 

ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។

 

ការអនុវត្តន៍

 

ការយល់ដឹងពីអត្ថបទ

 

ទំនុកតម្កើង 76 គឺជាទំនុកនៃការអបអរអំណាច និងជ័យជំនះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ លើខ្មាំងសត្រូវ ជាពិសេសទំនុកនេះបានផ្តោតលើយុត្តិធម៍របស់ទ្រង់ក្នុងការការពារអ្នកគ្រប់គ្រងដែលគ្មានអំនួត និងបន្ទាបខ្លួន ដោយជំរុញឱ្យមនុស្សទាំងអស់ភ័យខ្លាច គោរព និងនាំយកតង្វាយថ្វាយដល់ព្រះអង្គ ដែលជា “ព្រះនៃសេចក្ដីក្រោធ” ដែលជាព្រះអង្គដែលនឹងបំផ្លាញ់អំណាចទំាងឡាយនៅលើផែនដី(អំណាចរបស់មនុស្ស)។ អត្ដបទនេះបានបង្ហាញអំពីវត្តមាននៃភាពរុងរឿងរបស់ព្រះនៅក្នុងទីក្រុងស៊ីយ៉ូន និងការកាត់ទោសយ៉ាងម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចំពោះអ្នកប្រឆាំងនឹងអ្នកជិះជាន់ (ដូចជាពួកអាសស៊ើរក្នុងប្រវត្តិសាស្ត្រ) តែព្រះទ្រង់នឹងលើកតម្កើងដល់ពួកមនុស្សសុចរិតទាំងឡាយដែលគោរព និងកោតខ្លាចដល់ព្រះអង្គវិញ។

 

សេចក្តីអធិស្ឋាន ៖………………………………………………………………………………………………………………………………………………………

 

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more