ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស ២២ ឯអេលាសារគាត់ស្លាប់ទៅ ឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ ២៣ ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់៣នាក់។២៤ ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ២៥ ដ្បិតដាវីឌទ្រង់បានមានព្រះបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្តីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ ២៦ ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សំរាប់ការងារនៃរោងនោះទៀតឡើយ ២៧ ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ២៨ ពីព្រោះការងាររបស់គេ គឺឲ្យបំរើពួកកូនចៅអើរ៉ុន សំរាប់ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសំអាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះវិហារនៃព្រះ ២៩ ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សំរាប់ ដង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនឹងការវាល់វាស់ទាំងប៉ុន្មានផង ៣០ គេត្រូវឈររាល់តែព្រឹក ដើម្បីនឹងអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ព្រមទាំងពេលល្ងាចផង ៣១ ក៏ត្រូវថ្វាយគ្រប់ទាំងដង្វាយដុត ដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ ៣២ ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។ ការយល់ដឹងពីអត្ថបទ ស្តេចដាវីឌបានរៀបចំពួកលេវីឡើងវិញ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរពីរោងឧបោសថចល័តទៅកាន់ព្រះវិហារអចិន្ត្រៃយ៍នៅក្រុងយេរូសាឡឹម។ ទ្រង់បន្ថយអាយុបម្រើការងារពីសាមសិបឆ្នាំមកត្រឹមម្ភៃឆ្នាំ ហើយរៀបរាប់លម្អិតអំពីកាតព្វកិច្ចសំខាន់ៗរបស់ពួកគេ ដោយផ្លាស់ ប្តូរតួនាទីរបស់ពួកគេពីការដឹករចនាសម្ព័ន្ធតង់ធ្ងន់ៗទៅជាការថែទាំ ការគ្រប់គ្រង និងការថ្វាយបង្គំជាបន្តបន្ទាប់។តួនាទីនីមួយៗសុទ្ធតែសំខាន់៖ ខណៈពេលដែលពួកបូជាចារ្យបានធ្វើការថ្វាយយញ្ញបូជាដែលអាចមើលឃើញយ៉ាងច្បាស់នៅការងាររលូននៃទីសក្ការៈពឹងផ្អែកលើការគ្រប់គ្រងភស្តុភារយ៉ាងយកចិត្តទុកដាក់របស់ពួកលេវី។ នេះបង្ហាញថាការងាររដ្ឋបាល និងថែទាំត្រូវបានចាត់ទុកថាជាការបម្រើដ៏ពិសិដ្ឋដល់ព្រះ។ សារៈសំខាន់នៃការគោរពបូជា៖ ការដាក់បញ្ចូលការថ្លែងអំណរគុណ និងការសរសើរជារៀងរាល់ថ្ងៃគូសបញ្ជាក់ថា ការដឹងគុណដែលមានរចនាសម្ព័ន្ធ និងមានជាប្រចាំគឺមានសារៈសំខាន់ដូចគ្នានឹងការបូជាពិធីដែរ។ វាបានដាក់គ្រឹះសម្រាប់សហគមន៍ក្នុងការផ្លាស់ប្តូរពីអ្នកទស្សនាអកម្មទៅជាអ្នកចូលរួមយ៉ាងសកម្មក្នុងការគោរពបូជារបស់ពួកជំនុំនៃព្រះជាម្ចាស់។ ១. តើខគម្ពីរមួយណាដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ? .....................................................................................................................................................................................................................។ ២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។ .....................................................................................................................................................................................................................។ ៣. ប្រសិនបើទូលបង្គំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? .....................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .....................................................................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer