
១ ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ស្ថិតនៅជិតមនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។២ កាលណាដល់វេលាដែលកំណត់ទុកហើយនោះអញនឹងជំនុំជំរះដោយសុចរិត៣ ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅគឺអញដែលបានតាំងសសរផែនដីឡើង។ ៤ ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយហើយទៅមនុស្សអាក្រក់ថាកុំឲ្យដំកើងខ្លួនឲ្យសោះ៥ មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ឬនិយាយដោយប្រហើនឡើយ៦ ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើតឬខាងលិចក៏មិនមកពីទីរហោស្ថាននោះទេ។៧ ៙ គឺព្រះដែលជាចៅក្រមទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង៨ ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្តដែលមានស្រាកំពុងតែពពុះឡើងពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដីគេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។៩ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាបទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប១០ ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្សអាក្រក់ចេញតែអំណាចរបស់មនុស្សសុចរិតនឹងបានដំកើងឡើងវិញ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ
........................................................................................................................................................................................... ........................................................................................................................................................................................... ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួល ហើយធ្វើតាម។
............................................................................................................................................................................................. ............................................................................................................................................................................................. ............................................................................................................................................................................................. ការយល់អំពីអត្ថបទ ព្រះជាម្ចាស់បានបង្ហាញអោយយើងដឹងអំពីការគ្រប់គ្រង់របស់ព្រះជាម្ចាស់លើប្រវត្ដសាស្ដ្រ និងការវិនិច្ឆ័យដោយសមភាពរបស់ទ្រង់ចំពោះមនុស្ស(មិនចាំបាច់មានលទ្ធផលស្មើគ្នាទេ)។ហើយរូបភាពនៃពែងជានិមិត្ដរូបនៃការសងសឹករបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយនៅក្នុងនោះបានបង្ហាញថា ព្រះយេស៊ូវគ្រីស្ទជាចៅក្រមចុងក្រោយដែលបានផឹកពែងនោះ។ទំនុក៧៥នេះ បានបង្ហាញអំពីការអរព្រះគុណព្រះជាម្ចាស់ ការជំនុំជម្រះដែលធ្វើឡើងដោយចៅក្រមដ៏សុចរិត និងខ្ពង់ខ្ពស់បំផុត ទ្រង់បានកំណត់ពេលវេលាយ៉ាងជាក់លាក់បំផុតដើម្បីកាត់ក្ដីមនុស្សអំនួត ហើយលើកតំកើងមនុស្សរាបសារ ហើយព្រះអង្គបានប្រមានដល់ពួកមនុស្សក្រអើតក្រទមដោយទ្រង់បានបង្ហាញពីរូបភាពនៃពែងរបស់ទ្រង់គឺជាសេចក្ដីក្រោធរបស់ព្រះអង្គនោះឯង។ សេចក្តីអធីស្ឋាន ៖ ឱព្រះអង្គអើយ កូនសូមថ្វាយជីវិត ចិត្តគំនិតកូនដល់ព្រះអង្គ សូមទ្រង់លាងសម្អាតកូន ប្រែគំនិតអាក្រក់ចូលចេញ ផ្លាស់ជីវិតកូនក្នុងព្រះអង្គឡើងវិញ សូមប្រទានឲ្យកូនមានចិត្តបរិសុទ្ធ សស្អាតឡើងវិញ ។ អាម៉ែន
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.